កំហុស​ក្នុង​អាជីវកម្ម​ក្មេងខ្ចី​​ ជះ​ឥទ្ធិពល​ដល់​សហគ្រិនភាព​ដំបូង
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

កំហុស​ក្នុង​អាជីវកម្ម​ក្មេងខ្ចី​​ ជះ​ឥទ្ធិពល​ដល់​សហគ្រិនភាព​ដំបូង

បានផុស

នៅ

យុវវ័យ​សម័យ​ទំនើប ងាយ​នឹង​​មាន​ទំនោរ​​និយម​​ភាពជា​សហគ្រិន ​​លែង​ចង់​វិល​ត្រឡប់​ទៅ​ជា​បុគ្គលិក​វិញ ទាំង​ដែល​មិន​មាន​បទពិសោធន៍​និង​មិន​មាន​ជំនាញ​ទន់​ដែល​ត្រូវ​ការ​ចាំបាច់​ក្នុង​ការ​ជួប​មនុស្ស​គ្រប់​ប្រភេទ​សិន មុន​ធ្វើ​ថៅកែ​គួរ​រៀន​ធ្វើ​កូនចៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងក្រោម​នេះ​គឺ​ជា​កំហុស​ដែល​សហគ្រិន​ក្មេងៗ​ជាច្រើន តែង​បង្កើត​ឡើង​មក​ជា​រឿយៗ នៅពេលបើកដំណើរការអាជីវកម្មលើកដំបូង ៖

១. ចង់​បាន​ផល​លឿន​ពេក​រហ័ស​ពេក

យុវជន​ជា​ច្រើន​បាន​សាង​កំហុស​មួយ​ចំនួន​ក្នុង​ជីវិត​របស់​ពួកគេ ​ហើយ​គិត​ថា​ជា​រឿង​ធម្មតា។ ដោយឡែក មាន​សហគ្រិន​វ័យក្មេង​ខ្លះ​ទៀត​ នៅ​តែ​ទទួល​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​ឪពុកម្ដាយ​នូវ​ឡើយ។

ខណៈ​ពេល​រឿង​ដែល​បាន​ជំរុញ​ពួកគេ គឺ​ការ​ចង់​បាន​សេរីភាព​ដោយ​ធ្វើជា​ចៅហ្វាយ​ខ្លួនឯង​ អាច​រស់នៅ​ស្រប​តាម​លក្ខខ័ណ្ឌ​ផ្ទាល់ខ្លួន ​ឬ​ឈប់​សម្រាក​តាម​ចិត្ត​ចង់។

ជា​លទ្ធផល​សហគ្រិន​ទាំង​នោះ​ ចង់​ធ្វើអ្វីៗ​ជាច្រើន​ក្នុង​ពេល​តែ​មួយ ​ឲ្យ​ជោគជ័យ​ព្រមគ្នា​ ដោយ​មិន​ត្រៀម​ខ្លួន​សម្រាប់​ហានិភ័យ​ថ្ងៃ​ខាង​មុខ​ឡើយ។

. គ្មាន​ឯករាជ្យ​ភាព​ផ្នែក​ហិរញ្ញវត្ថុ​សូម្បី​បន្តិចណា

គ្រប់គ្នា​មាន​សុបិន​ផ្ទាល់ខ្លួន! ហើយ​គ្រួសារ​គឺ​មាន​ឆន្ទៈ​ជួយ​យើង​​ឲ្យសម្រេច​ក្ដី​សុបិន​ទាំង​នោះ។ ប៉ុន្តែ​ក្នុង​ពេល​ដែល​សហគ្រិន​តែងតែ​ទទួល​ស្គាល់​តម្លៃ​នៃ​ការ​ខិតខំ​របស់​ខ្លួន ​ហើយ​ចំណាយ​ពេល​ភាគច្រើន​ធ្វើការ​លើ​គម្រោង​ ដោយ​មិនបាន​គិត​ពី​ភាព​បន្ទាន់​នៃ​គ្រាអាសន្ន​ណាមួយ​ នោះ​យើង​ខ្លួនឯង​នឹង​ទទួល​ខុស​ត្រូវ​ហិរញ្ញវត្ថុ ១០០% មិនខាន។

វា​មាន​ដំណាក់កាល​ជា​ច្រើន​នៅ​ក្នុង​ជីវិត ​ដែល​អាច​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ដោយ​ខ្លួនឯង​បាន ​ប៉ុន្តែ​កន្លែង​ខ្លះ​ យើង​មិន​អាច​ឯករាជ្យ​ទាំង​ស្រុង​បាន​ឡើយ។ ជា​ពិសេស​ក្នុង​នាម​ជា​មនុស្ស​ដែល​ធ្វើការ​ដោយ​ខ្លួនឯង​ អាច​ប្រែ​ក្លាយ​ជា​គ្រោះ​មហន្តរាយ​យ៉ាង​ឆាប់រហ័ស។

៣. មាន​ក្ដី​រំពឹង​ច្រើន​ក្នុង​រយៈពេល​ខ្លី

នេះ​គឺ​ជា​រឿង​មួយ​ដែល​សហគ្រិន​ធ្វើខុស​ញឹកញាប់។ ពួកគេ​ចូលចិត្ត​ប៉ាន់​ប្រមាណ​នូវ​រឿង​ដែល​អាច​សម្រេច​បាន​ក្នុង​ពេល​ដ៏​ខ្លី​ ហើយ​មើល​ស្រាល​ការ​ផ្លាស់ប្ដូរ​ដែល​អាច​កើត​មាន​ក្នុង​ដ៏​ពេល​វែង។ ចង់​ជោគជ័យ​លើ​អាជីវកម្ម​ត្រូវ​កាត់​បន្ថយ​ការ​រំពឹង​ទុក​ពេល​ខ្លី​ ហើយ​បង្កើន​ការ​រំពឹង​ទុក​រយៈ​ពេល​វែង​មក​វិញ។​

យើង​មិន​ជឿ​ថា​ខ្លួនឯង​​អាច​ក្លាយ​ជា​មហា​សេដ្ឋី​ច្រើន​លាន​ផង​ មាន​អី​ទៅ​រំពឹង​ថា​ក្រុមហ៊ុន​នឹង​ទទួល​បាន​ផល​ចំណេញ​ទៅ។

. ចង់​បាន​ជ្រុល​ហួស​ហេតុ​ពេក​មិន​គិត​ពី​សុខភាព

ជីវិត​ជា​កន្លែង​ដែល​គ្រប់គ្នា​ត្រូវ​យកចិត្តទុកដាក់​ជា​ចម្បង។ សហគ្រិន​ខ្លះ​វក់​នឹង​ការងារ​ ចំណាយ​ពេល​ស្ទើរតែ​ទាំងអស់​នៅ​មុខ​កុំព្យូទ័រ​យួរ​ដៃ រហូត​មិន​បាន​ធ្វើអ្វី​ផ្សេង​ទៀត​ទាល់​តែ​សោះ។ ឬ​ផ្ដោត​លើ​សមិទ្ធផល​ច្រើន ​និង​មាន​ទំនោរ​ទៅ​រក​ការ​ខំ​ប្រឹងប្រែង​ខ្លាំង​ពេក​ ដើម្បី​បង្កើន​ពេលវេលា​ធ្វើការ​​ឲ្យបាន​ច្រើន​បំផុត ​ក្នុង​មួយ​ថ្ងៃ។ ប៉ុន្តែ​នេះ​មិនមែន​ជា​វិធី​នៃ​ការ​សម្រេច​បាន​នូវ​លទ្ធផល​ល្អ​ឡើយ។

រក​ពេល​សម្រាក​ខ្លះ ​ដើម្បី​រក្សា​តុល្យភាព​ដែល​មាន​សុខភាព​ល្អ​ ហើយ​អាចឲ្យយើង​បង្កើន​ផលិតភាព​ការងារ​បាន​ល្អ ជាង​អ្នកដទៃ​ថែមទៀត។

៥. មាន​មហិច្ឆតា​ស្រែក​ឃ្លាន​ចំពោះ​រឿង​ដែល​ខ្លួន​គិត​ថា​ត្រឹមត្រូវ

សហគ្រិន​ក្មេង​ខ្ចី​ភាគច្រើន​វីវក់​ស្រេកឃ្លាន​នឹង​អាជីព​ថ្មី វា​មិន​ខុស​ពី​ពាក្យ​ចាស់​ពោល​ថា​ ឃ្លាន​ឆ្ងាញ់​ស្រលាញ់​ល្អ​ឡើយ។ ពួកគេ​គិត​ថា​ខ្លួនឯង​អាច​សម្រប​ខ្លួន​ទៅ​នឹង​បរិស្ថាន​វប្បធម៌​ថ្មី​ ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​កែប្រែ​ជីវិត​ទាំងមូល​​ឲ្យ​ស្រប​តាម​ផែនការ​នេះ។ ប៉ុន្តែ​ភាព​ហួសហេតុ​បែបនេះ​ នឹង​នាំ​​ឲ្យ​មាន​គ្រោះ​មហន្តរាយ​ដល់​អាជីវកម្ម។

ពេលខ្លះ​រឿង​ដែល​យើង​មិន​បាន​រំពឹង​ទុក ​អាច​នឹង​សោកស្ដាយ​ជា​រៀង​រហូត​ ដែល​មិន​បាន​ចំណាយ​ពេល​គ្រប់គ្រាន់​ជាមួយ​គ្រួសារ។ យើង​មាន​ទំនួល​ខុស​ត្រូវ​ នឹង​ភាព​ត្រឹមត្រូវ​លើ​តែ​អាយុ​របស់​យើង​មួយ​មុខ​ប៉ុណ្ណោះ។

​ប្រសិន​បើ​អ្នក​ជា​សហគ្រិន​ដែល​ទើប​ដំណើរការ​ដំបូងៗ ​គួរ​ចៀសវាង​នៅ​កំហុស​ឆ្គង​ខាងលើ​នេះ​ ហើយ​ធ្វើ​​ឲ្យ​ខ្លួនឯង​មាន​តុល្យភាព ​ធ្វើការ​ឆ្ពោះ​ទៅ​រក​សុបិន​ផ្ទាល់ខ្លួន ​ជាមួយ​នឹង​ការ​កសាង​ទំនាក់ទំនង​ប្រកប​ដោយ​អត្ថន័យ​តាំង​ពី​វ័យក្មេង​ យើង​នឹង​មិន​ស្ដាយក្រោយ ​ឬ​គិត​ថា​ហួសហេតុ​ពេក​ឡើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖គុណវិបត្តិ ៣ យ៉ាង​បញ្ជាក់​ថា​អ្នក​មិន​ទាន់​អាច​ចេញ​រកស៊ី​បាន​ទេ

ចុចអាន៖រៀន​ដោះស្រាយ​ជាមួយ​ជំពូក​មនុស្ស​ដែល «​​ពិបាក​និយាយ​ស្ដាប់​គ្នា​បាន»

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទី មុន

សាលា ឃុំ ព្រៃខ្នងៈ ចាក់វ៉ាក់សាំង កូវីដ១៩ ដល់កុមារទាក់ទង និងការប្រុងប្រយ័ត្នជានិច្ច មិនភ្លេចអនាម័យអំឡុង ពិធីភ្ជុំបិណ្ឌខាងមុខ

ព័ត៌មានជាតិ៣៧ នាទី មុន

រថយន្តហុីលុច បុកផាស់អាប់ដឹកក្មេងមកពីចាក់វ៉ាក់សាំង ស្លាប់ម្នាក់ របួស ៧នាក់

ជីវិតកម្សាន្ដ៤៤ នាទី មុន

បេក្ខជនឆ្នើមណាខ្លះ អាចឆ្ពោះទៅវគ្គកំពូលទាំង១០ ក្នុងកម្មវិធី “វង់តន្ត្រីខ្មែរ” នាល្ងាចថ្ងៃសៅរ៍នេះ

ព័ត៌មានអន្ដរជាតិ៥៣ នាទី មុន

អ្នកជំនាញរិះគន់ចំៗ “សង្គ្រាមប្រឆាំងភេរវកម្ម” របស់ អាមេរិក ក្រោយការវាយប្រហារ ៩/១១

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រមុខកាទូតកម្ពុជា សម្តែងសុទិដ្ឋិនិយមថា អាស៊ាន-អាមេរិក នឹងបញ្ចប់ជំងឺរាត​ត្បាតកូវីដ-១៩ ក្នុងពេលឆាប់ៗខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services