KPT+
សញ្ញាបង្ហាញថា យើងកំពុងធ្វើឲ្យជីវិតមានសភាពគួរធុញទ្រាន់ខ្លាំងបំផុត
ជីវិតគឺពោរពេញទៅដោយការឡើងចុះ ថ្ងៃខ្លះយើងអាចធុញទ្រាន់នឹងជីវិត ឬទើបតែឆ្លងកាត់រឿងដ៏លំបាកប៉ុន្តែមានអ្នកខ្លះឆ្លងកាត់បានខ្លះបែរជាលែងមានអារម្មណ៍ចង់តតាំង ហើយទុកឲ្យខ្លួនឯងធ្លាក់ចូលទៅក្នុងសភាពគួរឲ្យធុញទ្រាន់ខ្លាំង មិនថាកំពុងស្រណុកពេកឬលំបាកពេក។
ចង់ដឹងថាគ្នាយើងណាខ្លះដែលមានសញ្ញានៃភាពហត់នឿយ ខាងក្រោមនេះនឹងបង្ហាញថា យើងកំពុងជួបប្រទះច្រើន នៅរឿងទាំងនោះ ៖
១. ខឹងខ្លាំងសូម្បីរឿងតូចតាច

ប្រសិនបើយើងបាត់បង់ការគ្រប់គ្រងលើកំហឹងខ្លួនឯង នេះអាចជាសញ្ញានៃការអស់កម្លាំង។ សូម្បីតែការរអាក់រអួលតូចៗ ក៏បង្កឲ្យយើងមានសំពាធផ្លូវចិត្តកើតឡើងដែរ។
តាមពិតយើងអាចដឹងថាខ្លួនឯងមានប្រតិកម្មហួសហេតុ ប៉ុន្តែមិនអាចស្វែងរកជំនួយដើម្បីជួសជុលបញ្ហាទាំងនោះបាន ហើយមិនដឹងថាត្រូវធ្វើយ៉ាងម៉េច។ ទើបចេះតែបណ្ដែតបណ្ដោយឲ្យវាទៅតាមអារម្មណ៍នៃទំនោរចិត្តមួយនោះកើតឡើង។
២. មានភាពរំជើបរំជួលឥតឈប់ឈរ

ធ្លាប់មានអារម្មណ៍រំជើបរំជួលជ្រុលហួសហេតុពេកដែរទេ? សូម្បីតែរឿងសមហេតុផលសោះ ក៏មានអារម្មណ៍បែបនេះដែរ។ ពេលខ្លះយើងអាចមិនសប្បាយចិត្ត តែក៏មិនសោកសៅណាស់ណាដែរ ប៉ុន្តែវាដូចជាអារម្មណ៍មួយដែលច្របូកច្របល់ឥតបានការ នៅក្នុងចិត្ត។ អ្វីដែលធ្វើឲ្យយើងមានអារម្មណ៍បែបនេះ គឺគ្រាន់តែអារម្មណ៍មួយដែលស្ពឹកស្រពន់ក្នុងចិត្តតែប៉ុណ្ណោះ។
៣. គ្មានអ្វីដែលធ្វើឲ្យយើងរំភើបក្នុងចិត្ត
នៅសុខៗយើងស្រាប់តែលែងចាប់អារម្មណ៍ នូវរឿងរ៉ាវជុំវិញខ្លួនទៀត។ រឿងធ្លាប់សប្បាយក៏មិនរំភើបនិងងប់ងុលដូចមុន។ កាលពីមុនធ្លាប់ចូលចិត្តច្រៀងឬគូគំនូរ ប៉ុន្តែបច្ចុប្បន្ននេះជីវិតប្រែជាសោះក្រោះ ហាក់ដូចជាមានបន្ទុកមួយក្នុងជីវិត។
៤. លែងគេងលក់ស្កប់ស្កល់ដូចពីមុន
ឲ្យតែពេលយប់មកដល់ យើងប្រែជាលែងបានគេងឬសម្រាកស្កប់ស្កល់ជាងមុន។ កណ្ដាលយប់ស្រាប់តែភ្ញាក់ដឹងខ្លួនជាប់ៗគ្នា សឹងតែរាល់រាត្រី។ សូម្បីតែអារម្មណ៍ស្រស់ស្រាយ ក៏លែងមានទាល់ទៅទៀត។ ព្រឹកឡើងភ្ញាក់មកសឹងតែមិនចង់ប្រើដង្ហើមបន្តជីវិត គិតថាជីវិតរស់ដើម្បីអ្វី?
៥. លែងរីករាយក្នុងមួយថ្ងៃៗ

ពិធីជប់លៀង ការជួបជុំ និងឱកាសពិសេសៗ គឺគ្រាន់តែជាថ្ងៃធម្មតាសម្រាប់យើងប៉ុណ្ណោះ។ យើងប្រែជាលែងត្រេកអរនឹងកម្មវិធីអស់នេះទៀត។ សូម្បីតែដំណឹងរីករាយក៏គ្មានរំភើបត្រេកអរដូចមុន និយាយរួមគឺអសកម្មគ្រប់រឿងទាំងអស់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖lifehack
ចុចអាន៖ហេតុផល ៣ យ៉ាងនេះហើយដែលគ្រប់គ្នាគួរតែចាប់ផ្ដើមពុះពារបង្កើតក្ដីស្រមៃ
ចុចអាន៖សញ្ញាទាំង ៥ បង្ហាញថា បុរសម្នាក់កំពុងព្យាយាមចែចង់អ្នក
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


