Connect with us

ព័ត៌មានជាតិ

​បើកស្ពាន១៣មករាឱ្យធ្វើចរាចរបណ្តោះអាសន្នក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

បានផុស

នៅ

រដ្ឋបាលខេត្តបាត់ដំបង បានសម្រេចបើកស្ពានថ្ម ១៣មករា ដែលមានទីតាំងស្ថិតនៅមុខសាលខេត្ត ឱ្យប្រជាពលរដ្ឋធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដោយប្រើប្រាស់ក្នុងលក្ខណ:ឯកទិស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗនេះរដ្ឋបាលខេត្ត បានប្រកាសប្រាប់សាធារណជនឱ្យបានជ្រាបថា ដោយសារតែជំងឺកូវីដ១៩ វាយលុកខ្លាំង ទើបស្ពាន១៣មករា នេះមិនអាចបើកការសម្ពោធជាផ្លូវការបាន ហេតុដូច្នេះហើយ បានជារដ្ឋបាលខេត្តសម្រេចបើកឱ្យធ្វើចរាចរណ៍ជាបណ្តោះអាសន្នចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ នេះតទៅ ក្នុងទិសដៅសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

ការបើកឱ្យប្រើប្រាស់នេះដែរ រដ្ឋបាលខេត្តបានបញ្ជាក់ជូនពលរដ្ឋឱ្យបានជ្រាបថា អ្នកធ្វើដំណើរទាំងអស់ ត្រូវប្រកាន់​យករបៀបឯកទិស គឺស្ពានសម្តេចតេជោ ហ៊ុន សែន (ស្ពានវត្តសង្កែ) គឺអនុញ្ញាតឱ្យធ្វើចរាចរណ៍ពីកើត ទៅលិច រីឯស្ពាន ១៣មករា គឺអនុញ្ញាតអោយធ្វើចរាចរណ៍ ពីលិច ទៅកើតឯកទិស៕

អត្ថបទ៖សោ និយមរដ្ឋ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម