ព័ត៌មានជាតិ
ខេត្តសៀមរាប បិទភូមិចំនួន ២ក្រោយរកឃើញអ្នកឆ្លងក្នុងសហគមន៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាបនៅថ្ងៃទី ១១ ខែមេសានេះបានសម្រេចបិទការចេញ-ចូលជាបណ្តោះអាសន្នភូមិគោកតាចាន់ និងភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប។
រដ្ឋបាលខេត្តសៀមរាបបានឱ្យដឹងថា ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈនេះ មានករណីវិជ្ជមានជំងឺកូវីដ១៩នៅលើស្ត្រីម្នាក់ឈ្មោះ ចាប នី អាយុ៤៦ ឆ្នាំរស់នៅភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប។

អាជ្ញាធរបាន សម្រេចបិទការចេញ-ចូលជាបណ្តោះអាសន្នភូមិគោកតាចាន់ និងភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ចាប់ពី ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ នេះតទៅ។ ចំពោះការបិទការចេញ-ចូលបណ្តោះអាសន្ននេះ នឹងដំណើរការឡើងវិញ ក្រោយស្ថានភាពការរីករាលដាលជំងឺកូវីដ១៩ មានសភាពធូស្រាល និងវិលមករកប្រក្រតីភាពឡើងវិញ ដោយរដ្ឋបាលខេត្តនឹងជូនដំណឹងនាពេលក្រោយ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលមានទំនាក់ទំនង អ្នកវិជ្ជមាជំងឺកូវីដ១៩ ឬ បានចូលទៅកាន់ ផ្សារភូមិភាគបួន និងមន្ទីរសម្រាកព្យាបាល ឆាយ លាង ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


