Connect with us

ព័ត៌មានជាតិ

ម្ចាស់កសិដ្ឋានមួយរូបនៅមណ្ឌលគិរី តស៊ូចិញ្ចឹមជ្រូកកណ្តុររហូតជោគជ័យលើទីផ្សារ

បានផុស

នៅ

បច្ចុប្បន្ននេះ សង្កេតឃើញថា ប្រជាជនកម្ពុជានិយមទទួលទានសាច់ជ្រូកអាំង ជាពិសេសជ្រូកកណ្តុរអាំងមានស្បែកស្រួយ និងសាច់ឆ្ងាញ់ដែលគេនិយមប្រើប្រាស់ជាអាហារប្រចាំថ្ងៃ ក្នុងពិធីសែន ឬបុណ្យនានា។

ដោយសារមានតម្រូវការស្ទើរគ្រប់ទីកន្លែងនេះហើយ ទើបធ្វើឱ្យតម្លៃជ្រូកកណ្តុរមានទីផ្សារល្អជាមួយនឹងការលក់ចេញតម្លៃសមរម្យ។ ខណៈឱកាសទីផ្សារនេះ ធ្វើឱ្យកសិករមួយចំនួននៅខេត្តមណ្ឌលគិរី ក្រៅពីប្រកបរបរធ្វើស្រែចម្ការ ក៏ងាកមកចិញ្ចឹមជ្រូកកណ្តុរសម្រាប់ផ្គត់ផ្គង់ទីផ្សារ និងលើកកម្ពស់ជីវភាពគ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី ជួន ម៉ានីតា អាយុ៣៤ឆ្នាំមានទីលំបច្ចុប្បន្ន ភូមិកណ្ដាសង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី បានប្រាប់កម្ពុជាថ្មី ឱ្យដឹងនៅថ្ងៃទី១៨ ខែតុលានេះថា ខ្លួនបានចាប់យកមុខរបរចញ្ចឹមជ្រូកកណ្ដុរនេះ ចាប់ពីឆ្នាំ២០២០ មកម្ល៉េះ ពោលគឺ ជិត៦ឆ្នាំកន្លងមកហើយ។

អ្នកស្រីបន្តថា នៅក្នុងកសិដ្ឋាននៅពេលបច្ចប្បន្នសរុបជិត ៩០ក្បាល ក្នុងនោះ មានបាកាត់ជ្រូកព្រៃ២ក្បាល បាជ្រូកធម្មតា២ក្បាល មេជ្រូកជាង៥០ក្បាល និងកូនជ្រូកតូចចំនួនជិត៤០ក្បាល ដោយបានលក់ចេញទៅម៉ូយៗជាហូរហែប្រចាំថ្ងៃផងដែរ។

អ្នកស្រីបញ្ជាក់ដែរថា សម្រាប់មេជ្រូកនៅក្នុងទ្រុងទាំងអស់នេះ អាចបង្កើតកូនក្នុងមួយឆ្នាំៗបានរហូតទៅដល់ ៤០០ ក្បាលឯណោះ ហើយកូនជ្រូកកណ្ដុរទាំងអស់នោះ នៅពេលបច្ចុប្បន្ននេះមានទីផ្សាខ្ពស់ និងមានការគាំទ្រខ្លាំង ហើយអ្នកស្រីបានផ្គត់ផ្គង់ជូនអតិថិជន ចែកចេញជាពីមានដូចជា ទទួលខ្វៃអាំងសម្រាប់ជាអាហារប្រចាំថ្ងៃ ក្នុងពិធីសែនព្រេន និងពិធីបុណ្យនានាជាដើម។

ចំណែកមួយទៀតអ្នកស្រីលក់ឲ្យបងប្អូនប្រជាពលរដ្ឋដែលទិញយកទៅធ្វើពូជចិញ្ចឹមបែបលក្ខណៈគ្រួសារ ទាំងពលរដ្ឋក្នុងមូលដ្ឋាន និងតាមបណ្ដាខេត្តផ្សេងៗផងដែរ។

អ្នកស្រីនិយាយថា៖ “អ្នកដែលបញ្ជាកម្មង់ទិញពីអ្នកស្រីយកទៅចិញ្ចឹមជាលក្ខណះគ្រួសារ ពេលដែលបានផល អ្នកស្រីក៏សទទួលទិញត្រឡប់មកវិញផងដែរ លើសពីនេះអ្នកស្រីក៏ទទួលទិញជ្រូកពីបងប្អូនក្នុងសហគមន៍បន្ថែមទៀតដើម្បីផ្គត់ផ្គង់តាមតម្រូវការទីផ្សាដែលបានកម្មង់”។

ក្រោយពីការជោគជ័យនៃការចិញ្ចឹមជ្រូកកណ្ដុរនៅពេលបច្ចប្បន្ននេះ អ្នកស្រីបានប្រាប់ពីការ ធ្លាប់មានបទពិសោធទទួលបរាជ័យខាតបង់ម្ដងរួចមកហើងក្នុងអំឡុងឆ្នាំ២០១៦ ដោយសារគ្រានោះមិនទាន់មានបទពិសោធហើយមិនទាន់មានបច្ចេកទេសគ្រប់គ្រាន់រៀបចំទ្រង់ឱ្យបានល្អធ្វើឲ្យអ្នកស្រីផ្អាកចិញ្ចឹមមួយរយៈ។

អ្នកស្រី ជួន ម៉ានីតា បន្តថា ដោយការតស៊ូប្រឹងប្រែង និងជម្នះរាល់ឧបសគ្គអ្នកស្រីនៅតែបន្ដចិញ្ចឹមម្ដងទៀតនៅលើកទីពីរ ហើយទទួលការគាំទ្រច្រើនធ្វើឲ្យអ្នកស្រីជោគជ័យចិញ្ចឹមជ្រូកកណ្ដុរនេះមកដល់ពេលបច្ចុប្បន្ន។

ជាងនេះទៅទៀត ក្នុងនាមអ្នកស្រីជាម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកកណ្ដុរដែលមានបទពិសោធច្រើនឆ្នាំសូមអំពាវនាវ និងជំរុញទៅដល់ប្រជាពលរដ្ឋនិងកសិករផ្សេង ដែលធ្លាប់មានបទពិសោធចិញ្ចឹមមិនទាន់ទទួលបានផលនៅក្នុងមុខរបរមួយនេះ ងាកមកចិញ្ចឹមជ្រូកកណ្ដុរនេះសាជាថ្មី។ ព្រោះជ្រូកមួយប្រភេទនេះ ងាយស្រួលចិញ្ចឹមមិនសូវរើសចំណី ធននិងអាកាសធាតុនិងជំងឺដង្កាត់ផ្សេងៗ ហើយកំពុងតែមានតម្រូវការទីផ្សារល្អ លក់បានតម្លៃខ្ពស់ ដូច្នេះសូមនាំគ្នាចិញ្ចឹមឡើងវិញឲ្យបានច្រើន សម្រាប់ផ្គត់ផ្គង់ទីផ្សារ និងជួយទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃថែមមួយកម្រឹតទៀតផងដែរ៕ អត្ថបទ៖រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម