ព័ត៌មានជាតិ
មន្ទីរព័ត៌មានខេត្តសៀមរាប បន្តយុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី ២ នៅវិទ្យាល័យបន្ទាយស្រី
កាលពីព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៦ នេះ មន្ទីរព័ត៌មានខេត្តសៀមរាប បានបន្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី ២ នៅវិទ្យាល័យបន្ទាយស្រី ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលយុទ្ធនាការនេះ ផ្តោតសំខាន់លើការអប់រំអំពីផលប៉ះពាល់ នៃព័ត៌មានមិនពិត និង ការបង្កើនជំនាញផ្ទៀងផ្ទាត់ព័ត៌មាន សម្រាប់សិស្សានុសិស្សក្នុងសម័យឌីជីថល។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន , ថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្ត , លោកប្រធានមន្ទីរអប់រំ យុវជន និង កីឡាខេត្ត , លោកអភិបាលរងស្រុកបន្ទាយស្រី ព្រមទាំងលោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សប្រមាណ ១,០០០ នាក់។

យុទ្ធនាការនេះ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីគ្រោះថ្នាក់ នៃព័ត៌មានក្លែងក្លាយ របៀបការពារខ្លួនពីការបំភាន់នានាក្នុងយុគសម័យឌីជីថល ព្រមទាំងពង្រឹងសមត្ថភាពប្រជាពលរដ្ឋក្នុងការទទួល និង ប្រើប្រាស់ព័ត៌មានដោយស្មារតីទទួលខុសត្រូវខ្ពស់។

មួយវិញទៀត កិច្ចការនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាល និង ក្រសួងព័ត៌មាន ក្នុងការពង្រឹងសន្តិសុខព័ត៌មាន និង កសាងភាពធន់ឌីជីថលជូនដល់ពលរដ្ឋគ្រប់រូប ជាពិសេសការការពារយុវវ័យកម្ពុជាឱ្យចៀសផុតពីមហន្តរាយ នៃព័ត៌មានក្លែងក្លាយ។

គួររំលឹកផងដែរថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី ២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និង ប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន» ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៦ នៅវិទ្យាល័យ សម្តេច ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
យុទ្ធនាការជំហានទី ២ នេះ បាននិងកំពុងឈានដល់ដំណាក់កាលអនុវត្តនៅតាមបណ្តាវិទ្យាល័យ និង អនុវិទ្យាល័យ ក្នុងរាជធានី-ខេត្ត គោលដៅចំនួន ១១ ហើយ ក្នុងនោះរួមមាន ៖ រាជធានីភ្នំពេញ , ខេត្តព្រះវិហារ , តាកែវ , កំពង់ស្ពឺ , សៀមរាប , កំពង់ចាម , កំពង់ធំ , ពោធិ៍សាត់ , កំពត , កែប និង ខេត្តកោះកុង។ ជាមួយគ្នានេះ ក្រុមការងារ នឹងបន្តយុទ្ធនាការទៅកាន់បណ្តាខេត្តនានា ឱ្យបានគ្រប់ ២៥ រាជធានី-ខេត្ត នៅក្នុងឆ្នាំ ២០២៦ នេះ៕
អត្ថបទ ៖ គឿនវេត
-
កីឡា១០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


