ព័ត៌មានជាតិ
ប្រធានសភានឹងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសហុងគ្រីនៅចុងសប្ដាហ៍នេះ
ប្រធានរដ្ឋសភា សម្ដេចសភាធិបតី ឃួន សុដារី នឹងដឹកនាំប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅប្រទេសហុងគ្រីចាប់ពី២៤ ដល់ថ្ងៃទី២៨ ខែតុលា ចុងសប្ដាហ៍នេះ។ ដំណើរទស្សនកិច្ចនៅពេលនេះគឺបន្ទាប់ពីសម្ដេចបានលើកពេលធ្វើដំណើរទៅប្រទេសនេះកាលពីខែមិថុនាកន្លងទៅ។

ក្នុងសេចក្ដីជូនដំណឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ អគ្គលេខាធិការដ្ឋានរដ្ឋសភាបានឱ្យដឹងថាក្នុងអំឡុងពេលដែលសម្ដេចអញ្ជើញទៅប្រទេសហុងគ្រី សម្ដេចនឹងមានជំនួបជាមួយប្រធានសភាហុងគ្រីលោក ឡាស្លូ កូវឺរ ព្រមទាំងចុះអនុស្សរណៈនៃការយោគយល់រវាងរដ្ឋសភាកម្ពុជា-ហុងគ្រីផងដែរ។
បើតាមការបញ្ជាក់ពីអគ្គលេខាធិការដ្ឋានសភា អនុស្សរណៈនោះធ្វើឡើងដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយឡើងបន្ថែមទៀត នៅគ្រប់កម្រិត ក្នុងនោះមានទាំងកម្រិតរដ្ឋសភា និងកម្រិតអគ្គលេខាធិការដ្ឋានសភា។
ក្រៅពីនោះសម្ដេចប្រធានសភាក៏នឹងមានជំនួបសំណេះសំណាលជាមួយសិស្សនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសហុងគ្រី និងទស្សនានៅតាមតំបន់ឧស្សាហកម្ម ទេសចរណ៍ វប្បធម៌ហុងគ្រីមួយចំនួនទៀត។

បើតាមអគ្គលេខាធិការដ្ឋានរដ្ឋសភាបន្ទាប់ពីដំណើរទស្សនកិច្ចនៅប្រទេសហុងគ្រី សម្ដេចប្រធានសភានឹងដឹកនាំប្រតិភូកម្ពុជាទៅចូលរួមវេទិកាសន្តិភាពប៉ារីស លើកទី៨ ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែតុលាផងដែរ ដែលនៅទីនោះសម្ដេចនឹងឡើងថ្លែងសុន្ទរកថាដាច់ដោយឡែកចំនួន៣ទាក់ទងនឹងបញ្ហាសន្តិសុខ និងសណ្ដាប់ធ្នាប់ពិភពលោក៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


