Connect with us

ព័ត៌មានជាតិ

ឆេះ​ប្រអប់​អគ្គិសនី​លើ​បង្គោល​ភ្លើង​ក្នុង​បរិវេណ​ក្រសួង​ការងារ ​ផ្អើល​សមត្ថកិច្ច​ទាំង​យប់

បានផុស

នៅ


នៅវេលាម៉ោង១១យប់ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ក្នុងបរិវេនក្រសួងការងារ ស្ថិតក្នុងសង្កាត់ទឹកល្អកទី១ ខណ្ឌ​ទួលគោក មានករណីអគ្គិភ័យមួយដោយឆេះចេញពីប្រអប់អគ្គិសនីលើបង្គោលភ្លើង ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចមូលដ្ឋានកំពុងជិះល្បាត ហៅរថយន្ដពន្លត់អគ្គិភ័យជួយអន្តរាគមន៍ភ្លាមៗ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការឲ្យដឹងពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកេីតហេតុកម្លាំងសមត្ថកិច្ចកំពុងជិះល្បាតក្នុងមូលដ្ឋាន ខណៈមកដល់ចំណុចមុខក្រសួងការងារ ស្រាប់តែឃេីញមានអណ្តាតភ្លេីងឆេះចេញពីប្រអប់ជាប់បង្គោលភ្លេីងដែលនៅផ្នែកខាងក្រោយនៃក្រសួងការងារ ភ្លាមនោះសមត្ថកិច្ចក៏ហៅរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញចំនួន១គ្រឿង​មកអន្តរាគមន៍បាញ់ពន្លត់ភ្លាម ទើបអគ្គិភ័យបានរលត់ទៅវិញដោយមិនមានរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម