ព័ត៌មានជាតិ
រដ្ឋមន្ត្រីរ៉ែ និងថាមពល៖ ការផ្អាកការនាំចូលប្រេងពីថៃ មិនបានជះផលអវិជ្ជមានឡើយ ព្រោះកម្ពុជាមានលុយទៅទិញកន្លែងណាក៏បាន
រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ អះអាងថា ការផ្អាកនាំចូលប្រេងពីថៃជាង៤ខែមកនេះ មិនបានជះផលអវិជ្ជមានលើពលរដ្ឋខ្មែរឡើយ ពោលគឺកម្ពុជានៅតែមានប្រេងប្រើប្រាស់តាមតម្រូវការ ហើយក៏មិនបានលក់តម្លើងថ្លៃដែរ។ លោកអះអាងដូច្នេះ ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្នុងកិច្ចសម្ភាសន៍ក្រៅកិច្ចប្រជុំបៃតង និងចីរភាពសកល ឆ្នាំ២០២៥ ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ។

រដ្ឋមន្ត្រី កែវ រតនៈ ថ្លែងមកកាន់ក្រុមអ្នកសារព័ត៌មានដូច្នេះ៖« បងប្អូនប្រជាពលរដ្ឋអាចដឹងបានហើយថា មានលុយហើយទៅទិញប្រេងបានឬអត់? សព្វថ្ងៃនេះបងប្អូនមានលុយទៅទិញប្រេងកន្លែងណាក៏បានដែរ! ដូច្នេះការមិនយកប្រេងឥន្ធនៈពីប្រទេសថៃកន្លងមកនេះ មិនផ្ដល់ការប៉ះពាល់ជាវិជ្ជមានទាល់តែសោះ ផ្ទុយទៅវិញយើងមានលទ្ធភាពដើម្បីទទួលបានប្រេងគ្រប់គ្រាន់ជូនប្រជាពលរដ្ឋហើយអត់មានប៉ះពាល់ដល់តម្លៃទេ។»។

សូមរម្លឹកឡើងវិញថា ផ្ដើមចេញពីករណីយោធាថៃបាញ់សម្លាប់កងទ័ពកម្ពុជានៅចុងខែឧសភា នៅទីតាំងលេណដ្ឋានមួយកន្លែងនៅតំបន់មុំបី ភាពតានតឹងរវាងកម្ពុជា និងថៃ បានកើនឡើងកម្ដៅជាបន្តបន្ទាប់។ ក្រុមជ្រុលនិយមនៅថៃ និងតួអង្គរដ្ឋាភិបាលថៃខ្លះ បានព្រមានកាត់ផ្ដាច់ការផ្គត់ផ្គង់អ៊ិនធឺណិត និងអគ្គសនី និងបន្ទាប់មកគណបក្សប្រឆាំងថៃមួយបានគំរាម និងផ្ដល់យោបល់ឱ្យរដ្ឋាភិបាលថៃឈប់លក់ប្រេងឥន្ទនៈឱ្យកម្ពុជា។ ជាការឆ្លើយតប កម្ពុជា ចាត់ទុកសកម្មភាពនេះ មិនត្រឹមតែជាការគំរាមកំហែងប៉ុណ្ណោះទេ ប៉ុន្តែជាការប្រមាថធ្ងន់ធ្ងរ។
ជាការឆ្លើយតប កម្ពុជា បានកាត់ផ្ដាច់ដោយខ្លួនឯង ឈប់នាំចូលអគ្គិសនី និងអ៊ិនធឺណិត បន្ទាប់មកសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចឱ្យផ្អាកការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃទាំងស្រុង ចាប់ពីម៉ោង១២យប់ ថ្ងៃទី២២ ខែមិថុនា។ ទន្ទឹមនឹងសកម្មភាពរបស់រដ្ឋាភិបាលកម្ពុជា ពលរដ្ឋខ្មែរ ក៏បានចាប់ផ្ដើមធ្វើពហិការឈប់ប្រើប្រាស់ទំនិញដែលនាំចូលពីប្រទេសថៃជាដើម។
ក្រោយពីកម្ពុជា ថៃ ផ្ទុះជម្លោះប្រដាប់អាវុធតាមបណ្ដោយព្រំដែន នៅខែកក្កដា លោក ទៀ ស្យាម អតីតម្ចាស់អាជីវកម្មដែលទិញសិទ្ធិប្រេន PTT CAMBODIA មួយរូបនៅប្រទេសកម្ពុជា បានប្រមូលផ្ដុំម្ចាស់ស្ថានីយ៍ PTT មួយចំនួននៅកម្ពុជា ដើម្បីឈប់លក់ប្រេងឥន្ធនៈដែលនាំចូលពីប្រទេសថៃ ដោយលោក បានលើកឡើងថា «មនុស្សអាចទ្រាំនឹងការលំបាកបាន តែមិនអាចទ្រាំនឹងការប្រមាថមើលងាយបានឡើយ»។
បន្ទាប់មក លោក ទៀ ស្យាម បានបង្កើតក្រុមហ៊ុនមួយ ដែលមានឈ្មោះថា “PEACE Petroleum (Cambodia) ដោយបាននាំចូលប្រេងពីប្រទេសផ្សេងពីថៃ ដើម្បីបន្តការផ្គត់ផ្គង់ប្រេងឥន្ធនៈតាមតម្រូវការរបស់ពលរដ្ឋកម្ពុជា នៅតាមអតីតស្ថានីយ៍ប្រេងឥន្ធនៈដែលធ្លាប់តែលក់ប្រេងរបស់ក្រុមហ៊ុន PTT៕
ដោយ ង៉ិល ណារ៉ាត់
-
កីឡា៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


