ព័ត៌មានជាតិ
អគ្គនាយកដ្ឋានធនធានរ៉ែប្ដេជ្ញាកាត់បន្ថយការិយាធិបតេយ្យ ដើម្បីសម្រួលដល់ការផ្តល់សេវានិងគាំទ្រវិស័យឯកជនក្នុងការអភិវឌ្ឍន៍វិស័យរ៉ែ
អគ្គនាយកដ្ឋានធនធានរ៉ែប្ដេជ្ញាកាត់បន្ថយការិយាធិបតេយ្យ ដើម្បីសម្រួលដល់ការផ្តល់សេវានិងគាំទ្រវិស័យឯកជនក្នុងការអភិវឌ្ឍន៍វិស័យរ៉ែ។ ការប្ដេជ្ញានេះធ្វើឡើង ក្នុងឱកាសបូកសរុបលទ្ធផលការងារឆមាសទី១និងទិសដៅអនុវត្តការងារបន្តឆមាសទី២របស់អគ្គនាយកដ្ឋានធនធានរ៉ែ។

លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ឱ្យដឹងតាមរយៈទំព័រ facebook ផ្លូវការ នាថ្ងៃទី១៨ ខែកក្កដា នេះថា លទ្ធផល៦ខែ ឆ្នាំ២០២៦នេះ ការប្រមូលចំណូលមិនមែនសារពើពន្ធមានការកើនឡើងគួរអោយកត់សំគាល់ ដោយប្រមូលបាន ៩២,៨៦ លាន ដុល្លាអាម៉េរិក (ស្មើនឹង ១២៩% នៃច្បាប់ថវិកាជាតិ)។

ទន្ទឹមនឹងលទ្ធផលនៃ អគ្គនាយកដ្ឋានរ៉ៃ ក៏ប្ដេជ្ញាកៀរគរចំណូលពីវិស័យរ៉ែដើម្បីសេដ្ឋកិច្ចជាតិ និងកាត់បន្ថយការិយាធិបតេយ្យដើម្បីសម្រួលដល់ការផ្តល់សេវានិងគាំទ្រវិស័យឯកជនក្នុងការអភិវឌ្ឍន៍វិស័យរ៉ែ។

អគ្គនាយកដ្ឋានរ៉ែក៏បានគូសបញ្ជាក់ពីការគិតគូរអំពីតុល្យភាពនៃការអភិវឌ្ឍន៍និងការអភិរក្សដោយយកចិត្តទុកដាក់ខ្ពស់ទៅលើផលប៉ះពាល់សង្គមនិងបរិស្ថានបង្កើនអត្ថប្រយោជន៍ជូនដល់សហគមន៍មូលដ្ឋាន និងបង្កើនសុវត្ថិភាពនិងសុខមាលភាពដល់នយោជិត-កម្មករ ហើយរ៉ែលុបបំបាត់រ៉ែអនាធិបតេយ្យ។
អគ្គនាយកនៃអគ្គនាយកដ្ឋានរ៉ែលោក អ៉ឹង ឌីប៉ូឡា បញ្ជាក់ថាធនធានរ៉ែកម្ពុជាជាធនធានរបស់ប្រជាជនខ្មែរគ្រប់ៗគ្នា។ លោកបានអរគុណប្រជាពលរដ្ឋកម្ពុជាទាំងអស់ចំពោះក្តីបារម្ភ និងការចូលរួមផ្តល់យោបល់៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


