ព័ត៌មានជាតិ
សម្តេច ស ខេងណែនាំឱ្យអាជ្ញាធរ បន្តផ្សព្វផ្សាយឱ្យប្រជាពល រដ្ឋយល់កាន់តែច្បាស់ ពីការការពារខ្លួនពីមេរោគកូវីដ១៩
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានធ្វើការណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ និងកម្លាំងមានសមត្ថកិច្ច បន្តធ្វើការណែនាំ ដល់ប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់យល់ដឹងកាន់តែច្បាស់ ពីការការពារខ្លួន ពីមេរោគកូវីដ១៩ និងចូលរួមប្រយុទ្ធប្រឆាំងមេរោគដ៏កាចសាហាវនេះអោយបានជោគជ័យ។

សម្តេច ស ខេងថ្លែងក្នុងពេលចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់កងកម្លាំង ដែលកំពុងឈរជើងនៅតាមគោលដៅសំខាន់ៗ នៅទីតាំងបិទខ្ទប់ ក្នុងមូលដ្ឋានខណ្ឌមានជ័យ ខណ្ឌសែនសុខ ខណ្ឌពោធិសែនជ័យ។
សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ក្រោមការខិតខំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានការអនុវត្តផ្ទាល់ ដោយអាជ្ញាធរ និងកងម្លាំងមានសមត្ថកិច្ចចម្រុះ បានព្យាយាម និងខិតខំបំពេញតួនាទីភារកិច្ច បានយ៉ាងល្អក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

សម្តេចក្រឡាហោម ស ខេង បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង នៃបេសកកម្ម របស់រដ្ឋបាលរាជធានីភ្នំពេញ រួមនិងកងកម្លាំងគ្រប់ប្រភេទ ដែលបានខិតខំបំពេញតួនាទីរបស់ខ្លួន ក្នុងការបម្រើ និងការពារប្រជាជន ក្នុងអំឡុងពេលដែលមេរោគកូវីដ១៩ កំពុងតែរីករាលដាល៕

អត្ថបទ៖ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


