ព័ត៌មានជាតិ
សមត្ថកិច្ចឃាត់បុរសម្នាក់ជិះម៉ូតូទម្លុះបារ៉ាស់ខណៈកំពុងអនុវត្តបម្រាមគោចរ
ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូបុកទម្លុះបារ៉ាស់សមត្ថកិច្ចខណៈកំពុងអនុវត្តបិទខ្ទប់ពីភូមិសាស្ត្រខណ្ឌមួយទៅខណ្ឌមួយ ហើយព្យាយាមជិះគេចខ្លួនត្រូវសមត្ថកិច្ចឃាត់ខ្លួន។
ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នៅគោលដៅចំណុចស្ពានដែក ផ្លូវ២១៧ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

តាមសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ កម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចុះបិទខ្ទប់ក្នុងភូមិសាស្ត្រខ្លួននៅចំណុចកើតហេតុខាងលើ ខណៈកំពុងអនុវត្តស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BQ 8575 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចគោលដៅសមត្ថកិច្ចកំពុងអនុវត្ត ក៏ត្រូវបានសមត្ថកិច្ចហៅឈប់ដើម្បីសួរនាំ និងរកឯកលិខិតបេសកម្មរួមទាំងកាតសំគាល់ខ្លួន។

ភ្លាមនោះបុរសខាងលើក៏បានជិះទម្លុះ និងព្យាយាមគេចខ្លួន តែត្រូវសមត្ថកិច្ចប្រដេញបានចំងាយប្រហែល២០០ម៉ែត្រទើបបុរសនោះជិះបុកម៉ូតូសមត្ថកិច្ចពីក្រោយបណ្តាលឱ្យដួលទើបឃាត់ខ្លួនបានតែម្តង។
ក្រោយពេលកើតហេតុបុរសខាងលើត្រូវបានសមត្ថកិច្ចនាំទៅធ្វើការសាកសួរបន្ត និងចាត់ការតាមនិតិវិធី៕
ដោយ៖ សុខា

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


