Connect with us

ព័ត៌មានជាតិ

វៀតណាមពាក់ព័ន្ធក្នុងអំពើឆបោកតាមអនឡាញសរុប១១០នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា

បានផុស

នៅ

ជនជាតិវៀតណាមសរុបចំនួន១១០នាក់ ត្រូវបានសមត្ថកិច្ចបណ្តេញចេញពីកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្រោយរកឃើញថាពួកគេបានលួចឆ្លងដែនខុសច្បាប់ចូលកម្ពុជា និងជាប់ពាក់ព័ន្ធក្នុងបទល្មើសឆបោកតាមអនឡាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនជាតិវៀតណាមខាងលើ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អនុវត្តនីតិវិធីបណ្ដេញចេញកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមការណែនាំពីសំណាក់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងចំណោមជនជាតិវៀតណាមទាំងនោះ គឺមានជាប់ពាក់ព័ន្ធករណីបំពានប្រកាសស្តីពីការបណ្តេញជនបរទេសចេញពីកម្ពុជា ករណីលួចស្នាក់នៅខុសច្បាប់ដោយគ្មានលិខិតឆ្លងដែន និងលួចស្នាក់នៅធ្វើការខុសច្បាប់ ក្នុងអំពើ Online Scams។ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលពីស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម