Connect with us

ព័ត៌មានជាតិ

សារព័ត៌មាន Vice Asia សុំទោ សកម្ពុជា ជុំវិញការកែរូបថត​ជនរងគ្រោះនៅសារមន្ទីរទួល​ស្លែង

បានផុស

នៅ

នៅទីបំផុតសារព័ត៌មាន Vice Asia បានសម្រេចលុបខ្លឹមសារនៃបទសម្ភាសន៍ជាមួយជនជាតិ អៀកឡង់ឈ្មោះ Matt Loughrey ចេញពីបណ្តាញផ្សព្វផ្សាយរបស់ខ្លួន និងចេញសារសុំទោសជាសាធារណៈចំពោះក្រុមគ្រួសារជនរងគ្រោះ និងប្រជាជនកម្ពុជាចំនួនពីរលើក។

កាលពីថ្ងៃទី ០៩ ខែមេសា បណ្តាញសារព័ត៌មាន VICE Asia បានចុះផ្សាយបទសម្ភាសន៍ជាមួយ លោក Matt Loughrey វិចិត្រករ ដែលបានកែប្រែរូបថតជនរងគ្រោះពីមន្ទីរស-២១ នៅប្រទេសកម្ពុជា ជារូបគូល័រ ដែលរូបថតទាំងនោះធ្លាប់ប្រើប្រាស់ដោយរបបខ្មែរក្រហមនៅអំឡុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅថ្ងៃទី ១១ ខែមេសា បានប្រតិកម្មចំពោះគេហៈទំព័រសារព័ត៌មាន Vice Asia ដោយ​ជន​ជាតិអៀកឡង់ឈ្មោះ Matt Loughrey យករូបថតជនរងគ្រោះនៅអតីតមន្ទីរស-២១ទៅកែច្នៃពណ៌ធម្មជាតិ និងបានច្នៃឱ្យខុសពីស្ថានភាពជាក់ស្តែងអំឡុងពេលដែលជនរងគ្រោះទទួលរងនូវការគម្រាមកំហែងពីសំណាក់ពួកខ្មែរក្រហម។ ក្រសួងវប្បធម៌កម្ពុជា មិនអាចទទួលយកទង្វើបែបអគតិនេះទេ ដ្បិតកិច្ចការដែលឈ្មោះ Matt Loughrey បានធ្វើគឺប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ចំពោះសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ភាពពិតនៃប្រវត្តិសាស្ត្រប្រទេសកម្ពុជា និងបំពានចំពោះសិទ្ធិនៃការប្រើប្រាស់រូបថតរបស់សារមន្ទីរ។

បណ្តាញសារព័ត៌មាន VICE Asia បានសម្តែងការសោកស្តាយ និងសុំទោសចំពោះក្រុមគ្រួសារជនរងគ្រោះចំពោះការចុះផ្សាយអត្ថបទនេះ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម