ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត ជជែកជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក ដើម្បីជំរុញបទឈប់បាញ់ជាមួយថៃឱ្យបានឆាប់
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត នាយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ បានជួបជជែកតាមទូរសព្ទជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio ជុំវិញជម្លោះតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដោយកិច្ចសន្ទនានេះ គឺដើម្បីជំរុញឱ្យមានបទឈប់បាញ់ឱ្យបានឆាប់ ហើយធានាឡើងវិញចំពោះសន្តិភាពរវាងប្រទេសទាំងពីរ។

យោងខ្លឹមសារសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់សម្ដេច ហ៊ុន ម៉ាណែត បានពណ៌នាឱ្យដឹងថា លោករដ្ឋមន្ត្រី Rubio បានគូសបញ្ជាក់ពីជំហរយ៉ាងច្បាស់លាស់ថា សហរដ្ឋអាមេរិកចង់ឃើញសន្តិភាព ស្ថិតស្ថេររវាងកម្ពុជា និងថៃ ដោយអះអាងថា សហរដ្ឋអាមេរិកនឹងខិតខំជំរុញឱ្យមានបទឈប់បាញ់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
សម្ដេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ជាថ្មីទៅកាន់សហរដ្ឋអាមេរិកចំពោះជំហររបស់កម្ពុជាដែលប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ដោយសម្ដេចសង្ឃឹមថា ភាគីទាំងពីរនឹងបន្តធ្វើការជាមួយគ្នាស្របតាមកិច្ចព្រមព្រៀងដែលមាននេះ។

សម្ដេចនាយករដ្ឋមន្ត្រី ក៏អះអាងដែរថា កម្ពុជានៅបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី អនុលោមតាមកិច្ចព្រមព្រៀង និងយន្តការដែលបានឯកភាពគ្នាក្នុងពេលកន្លងមក រួមទាំងសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


