Connect with us

ព័ត៌មានជាតិ

សម្តេច​តេជោហ៊ុន សែន​ ទទួល​ការ​​ចាក់​វ៉ាក់សាំង​ដូស​ទីពីរនៅ​ព្រឹកនេះ

បានផុស

នៅ

សម្តេច​តេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ​ហ៊ុន សែន​ បាន​ទទួល​ការ​ចាក់វ៉ាក់សាំងដូសទី២ នៅព្រឹកថ្ងៃទី ២០ មេសា ២០២១ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​​ថា៖ “ខ្ញុំ​និងភរិយាទទួល Astra Zeneca រីឯកូនស្រីពៅទទួលដូសទី២នៃវ៉ាក់សាំង Sinovac។ ខ្ញុំនៅបន្តចាក់ដៃឆ្វេងដដែល ដើម្បីទុកដៃស្តាំបន្តកិច្ចការតទៅទៀត។ រឿងដែលបារម្មណ៍តើខ្ញុំងងុយដេកដូចកាលចាក់ដូសទីមួយឬទេ? បើងងុយដេកឯកសារច្បាស់ជានៅលើតុនិងមិនបានហាត់ប្រាណផងដែរ”។

សម្តេច​តេជោបាន​ថ្លែងបញ្ជាក់​​ថា លើកនេះមិនចាក់នៅមន្ទីរពេទ្យទេ គឺចាក់នៅគេហដ្ឋានជាមួយភរិយានិងកូនស្រីពៅខុសគ្នាតែប្រភេទវ៉ាក់សាំងប៉ុណ្ណោះ។

បើ​តាម​ប្រមុខ​រដ្ឋាភិបាល​ ការ​ចាក់​វ៉ាក់សាំង​ដូស​ទីពីរ​នេះ​ គឺ​ដើម្បីអាចចេញទៅចូលរួម​កិច្ច​ប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី ថ្ងៃទី ២៤ មេសា ២០២១ ខាងមុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម