Connect with us

ព័ត៌មានជាតិ

ពេញមួយឆ្នាំ ២០២៥ ក្រសួងការងាររៀបចំការបណ្តុះបណ្តាលពីសុវត្ថិភាព និងសុខភាពការងារ​១៦១ វគ្គ ជូនដល់សហគ្រាស ក្រុមហ៊ុន និងរោងចក្រ

បានផុស

នៅ

ពេញមួយឆ្នាំ ២០២៥ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំការបណ្តុះបណ្តាលអំពីសុវត្ថិភាព និងសុខភាពការងារចំនួន ១៦១វគ្គ ដោយមានសិក្ខាកាមចូលរួមជាង ៣ពាន់នាក់។

នាយកដ្ឋានពេទ្យការងារបានឱ្យដឹងថា នាយកដ្ឋានរបស់ខ្លួនបានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីសុវត្ថិភាព និងសុខភាពការងារ និងវិជ្ជាសង្រ្គោះបឋមចំនួន ១៦១វគ្គ ដែលមានអ្នកចូលរួមសរុបចំនួន ៣ ២៣៣នាក់ ដោយមានស្ត្រីចំនួន ១ ៣៤៨នាក់។ ក្នុងនោះដែរ នាយកដ្ឋាន ក៏បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូពេទ្យសហគ្រាស និងបុគ្គលទទួលបន្ទកផ្នែកសុវត្ថិភាព និងសុខភាពការងារចំនួន ៣វគ្គ ដោយមានអ្នកចូលរួមសរុបចំនួន ១៧០នាក់ ដោយមានស្ត្រី ៩៧នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែមពីលើនេះ នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានសហការជាមួយសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ចុះបណ្តុះបណ្តាលដល់អ្នកគ្រប់គ្រងធនធានមនុស្ស រដ្ឋបាល គិលានុប្បដ្ឋាក និងអ្នកគ្រប់គ្រងអនុលោមភាព នៃសហគ្រាស ក្រុមហ៊ុន រោងចក្រដែលជាសមាជិករបស់សមាគមតាមបណ្តារាជធានី-ខេត្តសរុបចំនួន ៩លើក រួមមាន៖ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ស្វាយរៀង តាកែវ កណ្តាល កំពង់ស្ពឺ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កំពង់ឆ្នាំង សៀមរាប ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យដែលមានអ្នកចូលរួមសរុបចំនួន ៤១៩នាក់។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបញ្ជាក់ថា ការបណ្តុះបណ្តាលអំពីសុវត្ថិភាព និងសុខភាពការងារ ត្រូវបានធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់និយោជក កម្មករ-និយោជិត និងសាធារណជន ដើម្បីចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈផ្សេងៗ។

ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ ក៏ដើម្បីចូលរួមចំណែកធានាអនុលោមភាពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងសុវត្ថិភាព និងសុខភាពការងារ ក៏ដូចជាបង្កើតវប្បធម៌សុវត្ថិភាពនៅកន្លែងធ្វើការ ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម