ព័ត៌មានជាតិ
អាជីវករ ១១ នាក់ឡើងកម្តៅ ប្រមូលអាជីវករលក់ដូរ ៣៩៨នាក់ទៀត ធ្វើតេស្តរកកូវីដ-១៩
អាជីវករលក់ដូរនៅផ្សារបណ្តោះអាសន្នសរុប ៣៩៨នាក់ នៅក្រុងតាខ្មៅខេត្តកណ្តាល ត្រូវបានក្រុមគ្រូពេទ្យប្រមូលយកទៅធ្វើតេស្តសំណាករកមេរោគកូវិដ-១៩ ដោយលទ្ធផលអវិជ្ជមានទាំងអស់។ នេះបើតាមការឲ្យដឹងរបស់រដ្ឋបាលខេត្តកណ្តាល។
តាមរយៈការធ្វើតេស្តជាមួយឧបករណ៍ RAPID TEST បង្ហាញភ្លាមៗលទ្ធផលវិជ្ជមានឬអវិជ្ជមានក្នុងអំឡុងរង្វង់១០ឬ១៥នាទី។



លោក រស់ ឡង់ឌី ប្រធានការិយាល័យព័ត៌មានទូរទស្សន៍ជាតិខេត្តកណ្តាលបានបញ្ជាក់ថា ការប្រមូលយកបងប្អូន អាជីវករលក់ដូរ ៣៩៨នាក់ ធ្វើតេស្តសំណាក បន្ទាប់ពីក្រុមគ្រូពេទ្យបានរកឃើញបងប្អូនចំនួន១១នាក់ បានឡើងកំដៅលើសពី ៣៧ អង្សាសេ។
ក្រោយពីធ្វើតេស្តរួចអវិជ្ជមានកូវីដ-១៩ អាជ្ញាធរក្រុងតាខ្មៅនឹងប្រគល់លិខិតបញ្ជាក់អំពីសុខភាពជូនភ្លាមៗនៅកន្លែងយកសំណាកតែម្តង និងត្រូវអនុញាត្តឲ្យចូលលក់នៅក្នុងផ្សារជាប្រក្រតីឡើងវិញ៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


