ព័ត៌មានជាតិ
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់បានបំផ្លាញផ្ទះ និងសម្លាប់គោនៅ២ស្រុក ខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃទី១៩ ខែមេសានេះ មានខ្យល់កន្រ្តាក់មួយកើតឡើងបណ្តាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន១២ខ្នង ក្នុងនោះភូមិអន្សងសក០៩ខ្នង(ខូចខាតខ្លាំង០៤ខ្នង)និងភូមិព្រែកត្រប់០៣ខ្នង ស្ថិតក្នុងឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ដោយឡែកនៅរសៀលថ្ងៃដដែលនោះ ក៏មានភ្លៀងធ្លាក់មួយមេគ្របដណ្តប់លើស្រុកសំពៅលូន លាយឡំផ្គររន្ទះបានបាញ់សត្វគោងាប់ចំនួន២ក្បាលនៅចំណុចក្រុមទី៦ភូមិទួលជ្រៃ ឃុំសំពៅលូន ស្រុកសំពៅលូន បណ្ដាលឱ្យងាប់សត្វគោអស់ចំនួន០២ក្បាល ម្ចាស់គោឈ្មោះសឿម ចៀន ភេទប្រុស អាយុ៥២ឆ្នាំ។

បច្ចុប្បន្នផ្ទះពលរដ្ឋដែលបានខូចខាតក្នុងស្រុកឯកភ្នំ ត្រូវបានសមត្ថកិច្ច និងអាជ្ញាធរកំពុងជួយជួសជុល និងធ្វើរបាយការណ៍ជូនថ្នាក់ស្រុក និងថ្នាក់ខេត្តដើម្បីជួយឧបត្ថមដល់គ្រួសាររងគ្រោះ៕
អត្ថបទ៖ សៅ សារិទ្ធ

-
កីឡា១០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


