ព័ត៌មានជាតិ
ផ្លូវជនបទ ៣ ខ្សែ ស្ថាបនាជាផ្លូវបេតុង និងកៅស៊ូផ្លាស់ប្តូរមុខមាត់ថ្មីស្រុកជាប់ព្រំដែនវៀតណាម
កាលពីពេលថ្មីៗនេះ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទរួមដំណើរដោយថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទបានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាលចុះទៅពិនិត្យវឌ្ឍនភាពការសាងសង់ និងគុណភាពផ្លូវជនបទចំនួន ៣ ខ្សែ នៅក្នុងខេត្តកណ្ដាល។

ផ្លូវខ្សែទី ១ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុងមានប្រវែងសរុប ៥,៩៥.គ.ម ទទឹង ៧ ម៉ែត្រ ដែលតភ្ជាប់ពីភូមិព្រែកជ្រៃក្រៅ សង្កាត់ព្រែកជ្រៃ ទៅកាន់ភូមិចុងខ្សាច់ សង្កាត់ឈើខ្មៅ ក្រុងសំពៅពូន ខេត្តកណ្ដាល។ ខ្សែទី ២ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុងមានប្រវែងសរុប ៥ គ.ម ទទឹង ៧ ម៉ែត្រ តភ្ជាប់ពីភូមិព្រែកតាដុល ឆ្លងកាត់ភូមិព្រែកតារ័ត្ន ឃុំពោធិ៍បាន ភ្ជាប់ទៅកាន់ភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល។
ខ្សែផ្លូទាំងពីរខ្សែនេះ ទើបចាប់ផ្ដើមសាងសង់កាលពីខែកញ្ញា ឆ្នាំ២០២៤ បច្ចុប្បន្នសម្រេចវឌ្ឍនភាពបានប្រមាណ ៨០% ហើយគ្រោងបញ្ចប់ការសាងសង់នាពេលឆាប់ៗខាងមុខនេះ។ ក្នុងឱកាសពិនិត្យវឌ្ឍនភាពខ្សែផ្លូវដែលកំពុងសាងសង់ ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងពន្លឿនការងារសាងសង់ឱ្យលឿនស្របតាមកិច្ចសន្យាការងារ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានយូរអង្វែង។


ដោយឡែកផ្លូវខ្សែទី ៣ ជាផ្លូវក្រាលបេតុងមានប្រវែង ៤,០៧គ.ម ទទឹង ៧ ម៉ែត្រ តភ្ជាប់ពីភូមិពោធិ៍លើ ឃុំត្រើយស្លា ទៅកាន់ភូមិចុងកោះគរ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ទើបបានបញ្ចប់ការសាងសង់ ១០០% ក្នុងខែធ្នូ ឆ្នាំ២០២៥។



ការស្ថាបនាផ្លូវទាំងបីខ្សែនេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករនិងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) ដែលអនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ ដោយប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា, មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD), ធនាគារវិនិយោគអឺរ៉ុប (EIB) និងមូលនិធិវិនិយោគអាស៊ី នៃសហភាពអឺរ៉ុប (EU-AIF)៕
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៦ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


