Connect with us

ព័ត៌មានជាតិ

ស.ស.យ.ក. ផ្តល់អាហារូបករណ៍ ១០០% ចំនួន ៣១៤កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

បានផុស

នៅ

ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យអប់រំ និងបណ្តុះបណ្តាលធនធនាមនុស្សនៃកម្ពុជា ក្នុងឆ្នាំសិក្សា ២០២៦-២០២៧ នេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រាជធានីភ្នំពេញ ផ្តល់ជូនអាហារូបករណ៍ ១០០% ចំនួន ៣១៤កន្លែង។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា នាថ្ងៃទី១៥ ​ខែកក្កដា ឆ្នាំ២០២៦។

ការផ្តល់ជូននេះ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅលើមុខជំនាញជាច្រើន នៅតាមបណ្តាគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនដែលជាដៃគូ របស់ស.ស.យ.ក. រាជធានីភ្នំពេញ ដែលរួមមាន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យជាតិគ្រប់គ្រង, សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច, សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ, សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងវិទ្យាស្ថានខ្មែរជំនាន់ថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះលក្ខខណ្ឌនៃការជ្រើសរើស

+បេក្ខជនត្រូវមានលិខិតបញ្ជាក់ធ្លាក់បាក់ឌុប ឬសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬឯកសារបញ្ជាក់ដែល មានតម្លៃស្មើសម្រាប់សិក្សាថ្នាក់បរិញ្ញាបត្ររង។

+មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬឯកសារបញ្ជាក់ដែលមានតម្លៃស្មើ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ។
+មានសញ្ញាបត្របរិញ្ញាបត្រ ឬឯកសារបញ្ជាក់ដែលមានតម្លៃស្មើ សម្រាប់សិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់។

+បេក្ខជនត្រូវបំពេញលក្ខខណ្ឌចុះឈ្មោះចូលសិក្សានៅគ្រឹះស្ថានសិក្សានីមួយៗ ដូចខាងក្រោម៖

-សាកលវិទ្យាល័យភូមិន្ទភ្នំពេញ៖ បេក្ខជនត្រូវគោរពគោលការណ៍ណែនាំ និងចុះឈ្មោះប្រឡង ចូលរៀនតាមមុខជំនាញនៅសាកលវិទ្យាល័យដោយផ្ទាល់ ឱ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ជាកំហិត។

-សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ៖ សម្រាប់តែបេក្ខជនប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេស A, B និង C។ បេក្ខជនដែលបានដាក់ពាក្យទាំងអស់ ត្រូវឆ្លងកាត់ការធ្វើតេស្ត ភាសាអង់គ្លេស, គណិតវិទ្យា និងរូបវិទ្យា ( សម្រាប់ជំនាញ IT) ឬប្រវត្តិវិទ្យា ( សម្រាប់មុខ ជំនាញផ្សេងៗ) ដែលរៀបចំដោយសាកលវិទ្យាល័យផ្ទាល់។ បេក្ខជនជាប់ជ័យលាភីអាហារូបករណ៍ ត្រូវទទួលបន្ទុកបង់ថ្លៃសេវារដ្ឋបាល ៣០០$/ឆ្នាំ។

-វិទ្យាស្ថានខ្មែរជំនាន់ថ្មី៖ បេក្ខជនជាប់ជ័យលាភីអាហារូបករណ៍ ត្រូវទទួលបន្ទុកបង់ថ្លៃសេវារដ្ឋបាល ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រចំនួន១០០$/ឆ្នាំ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ២០៨/ ឆ្នាំ។

+បេក្ខជនត្រូវឆ្លងកាត់ការវាយតម្លៃ និងជ្រើសរើសចុងក្រោយ ដែលរៀបចំដោយកម្មវិធីសាបព្រោះគ្រាប់ពូជ នៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។
+បេក្ខជនដែលជាប់ជ័យលាភីអាហារូបករណ៍ ត្រូវទទួលបន្ទុកចំណាយលើការចុះឈ្មោះចូលរៀន និង ចំណាយផ្សេងៗ តាមគ្រឹះស្ថានសិក្សានីមួយៗកំណត់។
+បេក្ខជនដែលជាប់ជ័យលាភីអាហារូបករណ៍ ត្រូវចូលរួមសកម្មភាពសង្គមនានារបស់ ស. ស. យ. ក.
រាជធានីភ្នំពេញ។

បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចទាញយកសំណុំឯកសារស្នើសុំអាហារូបករណ៍របស់ ស. ស. យ. ក. រាជធានីភ្នំពេញ តាមរយៈ QR code ដើម្បីបំពេញ បន្ទាប់មក Upload ឯកសារទាំងអស់នេះ តាមរយៈតំណភ្ជាប់ ដាក់ពាក្យតាមគ្រឹះស្ថានសិក្សានីមួយៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម