ព័ត៌មានជាតិ
លោក ថង សាវុន ចុះពិនិត្យស្ថានភាពកងកម្លាំងឈរជើង នៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ
លោក ថង សាវុន អភិបាលខេត្ត រតនៈគិរី នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានចុះពិនិត្យមើលកងកម្លាំងឈរជើងនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ព្រំដែនកម្ពុជា-វៀតណាម ដើម្បីពង្រឹងការអនុវត្តវិធានការការពារជំងឺកូវីដ១៩។
លោកថង សាវុន បានថ្លែងកោតសរសើរ ចំពោះកងកម្លាំងសមត្ថកិច្ច មន្ត្រីចត្តាឡីស័ក និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ដែលឈរជើងនៅតាមគោលដៅនីមួយៗ បានអនុវត្តតួនាទីភារកិច្ច ក្នុងការការពារសន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់នៅតាមព្រំដែន និងការពង្រឹងកិច្ចសហប្រតិបត្តិការល្អប្រសើរ ជាមួយភាគីវៀតណាម ដើម្បីទប់ស្កាត់នូវប្រជាពលរដ្ឋឆ្លងដែន ជាពិសេសការធ្វើចត្តាឡីស័កបានត្រឹមត្រូវខ្ជាប់ខ្ជួន យ៉ាងម៉ឺងម៉ាត់ ក្នុងការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។

លោកអភិបាលខេត្តបានបញ្ជាក់ថា ក្រោមការដាក់ចេញនូវវិធានការនិងការណែនាំយ៉ាងមុឺងម៉ាត់របស់សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ការចូលឆ្លងដែនខុសច្បាប់ចូលមកក្នុងខេត្តរតនគិរី ព្រមទាំងការបិទច្រកព្រំប្រទល់ខេត្ត និងខេត្ត ឃើញថាខេត្តរតនគិរីរបស់យើង អនុវត្តទទួលបានលទ្ធផលយ៉ាងល្អប្រសើរដែលថ្នាក់ដឹកនាំខេត្តចាត់ទុកថាជាលទ្ធផលកើតចេញពីការខិតខំប្រឹងប្រែងរួមសហការគ្នាអនុវត្តតួនាទីភារកិច្ចប្រកប ដោយការទទួលខុសត្រូវពីសំណាក់កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ អាជ្ញាធរពាក់ព័ន្ធទាំងអស់។

ជាមួយគ្នានោះលោកអភិបាលខេត្តក៏បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធអាជ្ញាធរមូលដ្ឋាន និងគ្រប់អង្គភាពពាក់ព័ន្ធ ត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការប្រុងប្រយ័ត្ន និងការពារខ្លួនជានិច្ចពីជំងឺកូវីដ១៩ដោយត្រូវប្រកាន់ខ្ជាប់នូវអនាម័យពាក់ម៉ាសឲ្យបានត្រឹមត្រូវ ឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ អាល់កុលជាប្រចាំ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកក៏បានអញ្ជើញសួរសុខទុកអ្នកកំពុងធ្វើចត្តាឡីស័កនៅសណ្ឋាគារមិត្តភាពក្រុមហ៊ុន ទ្រី ភាព ដែលមានទីតាំងនៅ ភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នៅក្បែរច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ព្រមទាំងសំណូមពរឲ្យពួកគាត់បន្ដមានភាពអត់ធ្មត់ក្នុងការធ្វើចត្តាឡីស័កនេះនិងគោរពឲ្យបានខ្ជាប់ខ្ជួននូវវិធានការ៣ការពារ ៣កុំតាមការណែនាំរបស់ក្រសួងសុខាភិបាល៕
អត្ថបទ៖ វុទ្ធឦសាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


