Connect with us

ព័ត៌មានជាតិ

ជិត​មួយ​ខែ នៅ​​បន្ត​រក​ឃើញ​អ្នក​ឆ្លង​កូវីដ​ ពាក់ព័ន្ធ​អាជីវករ​ផ្សារ​អូរឫស្សី

បានផុស

នៅ

នៅ​ថ្ងៃ​ទី២០ ខែ​មេសា ឆ្នាំ២០២១ នៅ​រាជធានី​ភ្នំពេញ បាន​ប្រកាសមាន​អ្នក​ឆ្លង​កូវីដ-១៩ ចំនួន ២៥១ នាក់​ទៀត ដែល​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍។ អ្នក​វិជ្ជមាន​ទាំង ២៥១ នាក់​នៅ​រាជធានី​ភ្នំពេញ មាន​អ្នក​ជំងឺ​ ២ នាក់ពាក់ព័ន្ធ​អាជីវករ​ផ្សារ​អូរឫស្សី។

ជន​រងគ្រោះ​ទី​មួយ​ឈ្មោះ ភឿន សោភា ភេទស្រី​អាយុ ៣២ ឆ្នាំ មាន​ទី​លំនៅ​នៅ​សង្កាត់​ព្រែក​លាភ ខណ្ឌ​ជ្រោយចង្វា និង​ជនរងគ្រោះ​ទី​ពីរ​មាន​ឈ្មោះ អ៊ុន សាមេត ភេទ​ប្រុស​អាយុ ៦៣ ឆ្នាំ មាន​លំនៅ​នៅ​ភូមិ ១៧ សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន។

នៅ​យប់​ថ្ងៃទី០៣ ខែ​មេសា ឆ្នាំ២០២១នេះ អាជ្ញាធរ​បាន​ប្រកាស​ជា​បន្ទាន់​ផ្អាក​ការ​ចេញ​ចូល​ផ្សារអូរឫស្សីជា​បណ្តោះ​អាសន្ន​ បន្ទាប់​ពី​រកឃើញ​អាជីវករ អនុប្រធានផ្សារ និងសន្តិសុខ​សរុប ៦នាក់ ឆ្លង​កូវីដ ១៩។

ការ​ចាត់​វិធានការ​ជា​ប្រញាប់​នេះ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​មេរោគកូវីដ១៩ ទៅ​ដល់​អាជីវករ អតិថិជន ក៏ដូចជា​ប្រជាពលរដ្ឋ​ចេញចូល​ផ្សារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិត​ថ្ងៃ​ទី ១៩ មេសា ឆ្នាំ២០២១ មាន​អាជីវករ​ផ្សារ​អូរឫស្សី​សរុប​ចំនួន ៤១៩ នាក់ តេស្ត​មាន​​មេរោគ​កូវីដ-១៩។

ក្រោយ​ការ​ផ្ទុះ​នៅផ្សារ​អូរឫស្សី អាជ្ញាធរ​​​រាជធានី​ភ្នំពេញបាន​សម្រេច​​បិទផ្សារ​ ១៣ កន្លែង​ទៀត​ជា​បន្ត​បន្ទាប់។ ក្នុង​នោះ​មាន​ផ្សារ​អូរឫស្សី ផ្សារចាស់ ផ្សារ​ដើម​គ ផ្សារ​អូឡាំពិក ផ្សារ​កណ្តាល ផ្សារ​នាគមាស ផ្សារ​បឹងត្របែក​ផ្លាហ្សា ផ្សារ​ធំ​ទួលសង្កែ (ផ្សារ​សាំហាន់) ផ្សារ​ពោធិចិនតុង ផ្សារ​ត្រពាំង​ថ្លឹង ផ្សារ​ឯករាជ្យ ១ ផ្សារ​ទួលពង្រ និង​ផ្សារ​សេនជូរី​ផ្លាហ្សា។

លោក​ ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញបាន​ថ្លែង​ថា ការ​រីករាល​ដាល​ជំងឺ​កូវីដ១៩ ពាក់ព័ន្ធ​អាជីវករ​ និង​កម្លាំង​សន្តិសុខ​ផ្សារ ទើប​អាជ្ញាធរ​សម្រេច​បិទ​បណ្តោះអាសន្ន​ផ្សារ​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ។

គិត​ត្រឹម​ថ្ងៃទី ១៩ មេសា ​នៅ​ផ្សារ​អូរឫស្សីមាន​អ្នក​ឆ្លង​ចំនួន ៤១៩ នាក់ ផ្សារដើមគរ​ចំនួន ២១៣ នាក់ ផ្សារនាគមាស​ចំនួន ៩០ នាក់ ផ្សារ​បឹងត្របែក​ផ្លាហ្សា​ចំនួន ១៤ នាក់ និង​ផ្សារកណ្តាល​ចំនួន ៤៨ នាក់ ដែល​ភាគច្រើន​ជា​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ទាំងនោះ​​តែម្តង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៤ នាទី មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម