ព័ត៌មានជាតិ
នារីស្នាក់នៅភោជនីយដ្ឋានមាតុភូមិវិជ្ជមានកូវីដ ដែលនាងជាអាជីវករនៅផ្សារអូរឫស្សី
នារីម្នាក់ជាអាជីវករលក់ដូរក្នុងផ្សារអូរឫស្សី ហើយបានមកស្នាក់នៅក្នុងភោជនីយដ្ឋានមាតុភូមិ ត្រូវបានក្រុមគ្រូពេទ្យជំនាញរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ទើបក្រុមគ្រូពេទ្យជំនាញសហការជាមួយអាជ្ញាធរចុះមកទទួលយកទៅព្យាបាលកាលពីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ នៅក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ចំណែកមនុស្សចំនួន៣នាក់ទៀតដែលស្នាក់នៅជាមួយគ្នា ត្រូវបានគ្រូពេទ្យយកសំណាកនិងឲ្យធ្វើចត្តាឡីស័កបន្ត ។

លោក សុទ្ធ សុជាតិ ចៅសង្កាត់រងចោមចៅទី៣ បានឲ្យដឹងថា នារីដែលវិជ្ជមានកូវីដ-១៩ ខាងលើឈ្មោះ ស៊ន ស្រីនិច អាយុ១៩ឆ្នាំ ជាអាជីវករលក់ដូរអីវ៉ាន់នៅតូបលេខ៣១៤ នៅផ្សារអូរឫស្សី ហើយគាត់បានមកស្នាក់នៅភោជនីយដ្ឋានមាតុភូមិ ដែលមានសមាជិកបីនាក់ ដោយក្រុមគ្រូពេទ្យបានបញ្ជូនអ្នកវិជ្ជមានទៅព្យាបាលបន្តនៅមន្ទីរពេទ្យ និងបីនាក់ទៀតក្រុមគ្រូពេទ្យបានយកសំណាក នឹងធ្វើចត្តាឡីស័ក នៅក្នុងភោជនីយដ្ឋានមាតុភូមិ នៅភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។




លោក សុទ្ធ សុជាតិ ចៅសង្កាត់រងចោមចៅទី៣ បានផ្ដាំផ្ញើដល់បងប្អូនដែលធ្លាប់ប៉ះពាល់នារីខាងលើសូមទៅធ្វើសំណាកជាបន្ទាន់ ដើម្បីរកជំងឺកូវីដ-១៩ នឹងសូមបងប្អូនចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់គ្នា៕
អត្ថបទ៖ សុខា
សុមចុចអាន៖ អ្នកស្លាប់ក្នុងសម័យកូវីដ គ្មានញាតិមិត្តទៅចូលរួម ព្រោះខ្លាចឆ្លងជំងឺ
-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
នយោបាយ២១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង



