ព័ត៌មានជាតិ
អាជ្ញាធរចុះបាញ់ថ្នាំសម្លាប់មេរោគ និងបាញ់ទឹកសាប៊ូលាង សម្អាតផ្សារអូរឬស្សី
ផ្សារអូឬស្សី ដែលត្រូវបានអាជ្ញាធររាជធានីភ្នំពេញ សម្រេចឲ្យបិទការធ្វើអាជីវកម្ម ជាបណ្ដោះអាសន្នក្នុងរយៈពេល ១៤ថ្ងៃ ក្រោយពីមានជីវករ និងក្រុមសន្តិសុខផ្សារបានកើតជំងឺកូវីដ-១៩នោះ នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះអាជ្ញាធររាជធានី និងក្រុមការងារ បានចុះបាញ់ថ្នាំសម្លាប់មេរោគ និងបាញ់ទឹកសាប៊ូលាងសម្អាតនៅជុំវិញផ្សារអូរឬស្សី ដើម្បីទប់ស្កាត់ នូវការរីករាលដាលជំងឺកូវីដ-១៩ ។

លោក ហ៊ត វ៉ាន់ធី ប្រធានផ្សារអូរឫស្សី បានប្រាប់អោយដឹងនៅព្រឹកថ្ងៃទី០៤ ខែមេសាឆ្នាំ២០២១ នេះថា ការសម្អាត បរិស្ថាននិងការបាញ់ថ្នាំសម្លាប់មេរោគ នៅក្នុងបរិវេណផ្សារខាងលើនេះធ្វើឡើងទៅតាមការណែនាំរបស់លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្រោយពីបងប្អូនអាជីវករ និងសន្តិសុខផ្សារបានឆ្លងនូវជំងឺកូវីដ-១៩រួចហើយ ។

លោក ហ៊ត វ៉ាន់ធី បានបន្តថា ចំពោះការងារនេះ យើងបានប្រើប្រាស់កម្លាំងជួយពីខាងក្រៅផងសរុបទាំងអស់ចំនួន៨០នាក់ ដោយលាងសំអាត និងបាញ់ថ្នាំសម្លាប់មេរោគគ្រប់ជាន់នៃតួផ្សារនិងបរិវេណជុំវិញផ្សារផងដែរ។
លោក ហ៊ត វ៉ាន់ធី ក៏បានបញ្ជាក់ផងដែរ ចំពោះសម្ភារៈ និងឥវ៉ាន់គ្រប់ប្រភេទរបស់បងប្អូនអាជីវករ ដែលបានរក្សាទុកក្នុងតូបនីមួយៗ យើងជាអ្នកធានារ៉ាប់រងទាំងស្រុង ដោយយើងបានដាក់កម្លាំងការពារសន្តិសុខ សុវត្ថិភាព ២៤ម៉ោងលើ២៤ម៉ោងមិនឱ្យមានការបាត់បង់ឡើយ។ ដោយឡែក ចំពោះផលិតផលដែលអាចខូចគុណភាព ដូចជា បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត ជាដើមនោះ យើងអាចអោយពួកគាត់យកទៅរក្សាទុកនៅផ្ទះបាន។

បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ៖ មានបងប្អូនអាជីវករ និងកម្លាំងសន្តិសុខមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូរឫស្សី មួយចំនួន បានឆ្លងវីរុសកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ ដែលស្ថានភាពនេះ បានរីករាលដាលជាបន្តបន្ទាប់ ច្រើនតូប និងមានទីតាំងខុសៗគ្នាក្នុងបរិវេណផ្សារ គួរឱ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាលដើម្បីទប់ស្កាត់ជាបន្ទាន់។ចំពោះមុខ រដ្ឋបាលរាជធានីភ្នំពេញ សូមផ្អាកដំណើរការជាបណ្តោះអាសន្នមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារ អូរឫស្សី រយៈពេលពេល ១៤ ថ្ងៃ គិតចាប់ពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋ ដែលចេញ-ចូលផ្សារនេះ។
ក្នុងអំឡុងពេលនៃការផ្អាកដំណើរការជាបណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ ធានារ៉ាប់រងលើការងារ សន្តិសុខ និងសុវត្ថិភាព ចំពោះសម្ភារៈ និងឥវ៉ាន់គ្រប់ប្រភេទរបស់បងប្អូនអាជីវករ ដែលបានរក្សាទុកក្នុងតូបនីមួយៗ មិនឱ្យមានការបាត់បង់ និងមិនតម្រូវឱ្យមានការបង់ថ្លៃសេវាទៅឱ្យភាគីពាក់ព័ន្ធណាមួយឡើយ។ ដោយឡែក ចំពោះផលិតផលដែលអាចខូចគុណភាព ដូចជា បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត ។ល។ សូមបងប្អូនអាជីវករមេត្តា ទំនាក់ទំនងជាមួយគណៈកម្មការផ្សារ ដើម្បីយកទៅរក្សាទុកដោយខ្លួនឯង ចៀសវាងការខូចខាតជាយថាហេតុ។
រដ្ឋបាលរាជធានីភ្នំពេញ មានក្តីសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ ជាពិសេសអាជីវករ និងអតិថិជន ទាំងអស់ ដែលចេញ-ចូលមជ្ឈមណ្ឌលពាណិជ្ជកម្មផ្សារអូរឫស្សី មានការយោគយល់អធ្យាស្រ័យ និងចូលរួម អនុវត្តសេចក្តីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់៕
ស្រីរ័ត្ន








-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ចរាចរណ៍៣ ថ្ងៃ agoUpdate៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ២ ផ្ដាច់ជីវិតមនុស្ស៣នាក់ និងរងរបួសម្នាក់


