Connect with us

ព័ត៌មានជាតិ

ឆ្នាំនេះ​កម្ពុជា​អាច​នឹង​ទទួល​រង​ឥទ្ធិពល​ខ្យល់ព្យុះ​ពី​២៨​ទៅ​៣០​ព្យុះ

បានផុស

នៅ

ភ្នំពេញ ​៖ ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ព្យាករណ៍​ថា​ សម្រាប់​ឆ្នាំ​២០២១​នេះ​កម្ពុជា​អាចនឹងទទួល​រង​ព្យុះ​ចំនួន​ពី​២៨ ទៅ​៣០​ព្យុះ ​ខណៈ​រដូវ​វស្សា​នឹង​ឈានចូល​មកដល់​នៅ​ដើម​សប្តាហ៍​ទី​១​ នៃ​ខែឧសភា​ ឆ្នាំ​២០២១​ខាងមុខ​នេះហើយ​។

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្តី​ជូនដំណឹង​ថា ​ស្ថានភាព​ព្យុះ​នៅក្នុង​ឆ្នាំ​២០២១​នេះ​ មាន​ចំនួន​ចន្លោះ​ពី​២៨​ដល់​៣០​ព្យុះ​នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ហើយនឹង​អាច​កើតមាន​មួយ​ចំនួន​ទៀត​កើតឡើង​ផ្ទាល់​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។

លោក​រដ្ឋមន្ត្រី​បា​នបន្ត​ថា​ រដូវវស្សា​ឆ្នាំ​២០២១​នេះ​នឹង​ចូល​មក​ដល់​នៅ​សប្តាហ៍​ទី​១​ នៃ​ខែឧសភា​ដែល​អាច​នឹង​មាន​ភ្លៀង​លាយឡំ​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​កើតមាន​ច្រើន។ ចំណែក​បរិមាណ​ទឹកភ្លៀង​វិញ​មាន​ពី​មធ្យម​ទៅ​ច្រើន​បង្គួរ នឹង​អាច​ខ្ពស់​ជាង​មធ្យមភាគ ច្រើន​ឆ្នាំ និង​របាយ​ទឹកភ្លៀង​ធ្លាក់​រាយប៉ាយ​បានល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀត​ថា ​រយៈពេល​៥​ខែ ចាប់ពី​ខែឧសភា រហូតដល់​ខែតុលា ឆ្នាំ​២០២១ បាតុភូតធម្មជាតិ​ដែលមាន​ឥទ្ធិពល​មកលើ​កម្ពុជា មាន​បាតុភូត Neutral មាន​៦០​ភាគរយ បាតុភូត​El Nino មាន​១០​ភាគរយ និង​បាតុភូត La Nina មាន​៣០​ភាគរយ។

លោក​រដ្ឋមន្ត្រី​បាន​បន្តទៀតថា ពាក់កណ្តាល​រដូវវស្សា​ចាប់ពី​ខែសីហា ដល់​ខែកញ្ញា ភ្លៀង​នឹង​អាច​ធ្លាក់​រាយប៉ាយ​បានល្អ​លើ​ផ្ទៃ​ប្រទេស ជាមួយនឹង​បរិមាណ​ទឹកភ្លៀង​ពី​បង្គួរ​ទៅ​ច្រើន និង​អាច​ខ្ពស់ជាង​មធ្យមភាគ​ច្រើន​ឆ្នាំ។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា​នៅ​ពាក់កណ្តាល​រដូវវស្សា​នេះ នឹង​អាចមាន​ភ្លៀង​លាយឡំ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ បន្ត​កើតមាន​ច្រើន ក្នុងនោះ​នឹង​អាច​បណ្តាលឱ្យ​បណ្តា​ខេត្ត​មួយចំនួន​ប្រឈម​ខ្ពស់​នឹង​ជំនន់​ទឹកភ្លៀង។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា ​សម្រាប់​ចុងរដូវ​វស្សា​ឆ្នាំនេះ​អាច​នឹង​បញ្ចប់​នៅក្នុង​សប្តាហ៍​ទី​៤ នៃ​ខែវិច្ឆិកា ជាមួយនឹង​បរិមាណ​ទឹកភ្លៀង​ពី​តិច​ទៅ​បង្គួរ​ហើយ​នៅក្នុង​រដូវវស្សា​នេះ អាច​នឹងមិន​កើតមាន​កូន​រដូវប្រាំង​នោះទេ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១១ នាទី មុន

ស្វាយរៀងខាប់លើកទី៦រក​ឃើញក្រុមប៉ះគ្នាវគ្គ១៦ក្រុមចុងក្រោយ

ព័ត៌មានអន្ដរជាតិ៥៥ នាទី មុន

លម្អិតការវាយប្រហារភេរវកម្មនៅរុស្ស៊ី ខណៈមនុស្សស្លាប់ កើនដល់ ១៣៧នាក់

បច្ចេកវិទ្យា១៦ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

Sokha Hotels

ព័ត៌មានពេញនិយម