Connect with us

ព័ត៌មានជាតិ

​​​ចាក់​ថ្ម​ចូល​​ផ្ទៃ​ទន្លេ ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រូវ​ពិន័យ​ជា​ប្រាក់​ និង​ជាប់​ពន្ធនាគារ​ប៉ុន្មាន​ឆ្នាំ​?​​

បានផុស

នៅ

ក្រសួង​ធនធាន​​ទឹក​ និង​ឧតុនិយម​​​​កាល​​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ បាន​​ចេញ​​សេចក្ដី​​ប្រកាស​​ព័ត៌មាន​​​ស្ដីពី ការ​ទប់​ស្កាត់​សកម្មភាព​ចាក់​ថ្ម​ចូល​ផ្ទៃ​ទន្លេ ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​ឫស្សី​ស្រុក​ ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម​ ​ក៏​ដូច​ជា​នៅ​តាម​បណ្ដា​ទីតាំង​ផ្សេងៗ​ទៀត​។​​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​​ចាត់​ទុក​​សកម្មភាព​ចាក់​ថ្ម​ចូល​ផ្ទៃ​ទន្លេ​ដើម្បី​ចាក់​ខ្សាច់​លុប​នេះ ​នឹង​បង្ក​ឧបសគ្គ ឬ​ធ្វើ​ឱ្យ​មាន​ការ​រាំង​ស្ទះ​ដល់​លំហូរ​ទឹក​ធម្មជាតិ​នៃ​ទន្លេ ហើយ​ជា​បទ​ល្មើស​ដែល​មាន​បញ្ញត្ត​នៅ​ក្នុង​មាត្រា៣៦ ​នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​ធន​ធាន​ទឹក​នៅ​ក្នុង​ព្រះរាជាណា​ចក្រកម្ពុជា​ ចែង​ “​ត្រូវ​ផ្តន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី​ប្រាំលាន​(៥.០០០.០០០)​រៀល​ដល់​ដប់​លាន (១០.០០០.០០០)រៀល និង​ឬ​ដាក់ពន្ធនាគារ​ពី​មួយ(១)ឆ្នាំ ដល់​ប្រាំ​(៥)​ឆ្នាំ​ ចំពោះ​បុគ្គល​ដែល​បង្ក​ឧបសគ្គ ​ឬ​ធ្វើ​ឱ្យ​រាំង​ស្ទះ​ដល់​លំហូរ​ទឹក​ធម្មជាតិ​ នៃ​ទន្លេ ​ស្ទឹង ព្រែក អូរ ប្រឡាយ ដោយ​គ្មាន​ការ​អនុញ្ញាត។ ​គ្រប់​ករណី​មិន​រាងចាល ត្រូវផ្តន្ទាទោស​ទ្វេ​មួយ​ជា​ពីរ​”​។​

ក្រសួងធនធានទឹក និងឧតុនិយម ​បាន​​ថ្លែងអំណរគុណដល់សាធារណជន អ្នកសារព័ត៌មាន និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ ជាពិសេស​រដ្ឋបាល​ខេត្ត​កំពង់​ចាម​ដែល​បាន​ចាត់​វិធានការ​បន្ទាន់​ក្នុង​ការ​ទប់​ស្កាត់​សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ ស្ថិត​នៅ​ភូមិ​ព្រៃ​ទទឹង ​ឃុំ​ឫស្សីស្រុក ស្រុក​ស្រី​សន្ធរ​ ខេត្ត​កំពង់​ចាម ​ដែល​បាន​ចូល​រួម​ថែរក្សា​ការពារធនធាន​ទឹក ​ជា​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​។​ ក្នុង​ន័យ​នេះ ​ក្រសួង​នឹង​បន្ត​តាម​ដាន​វិធាន​ការ​កំណត់​ ដែល​ដាក់​ចេញ​ដោយ​រដ្ឋបាល​ខេត្ត​ចំពោះ​ភាគី​ម្ចាស់​ដី​។​

​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម