ព័ត៌មានជាតិ
ឡូយមែន! ទោះបីនៅផ្ទះក៏អាចប្រើសេវាធនាគារបានដែរ
ស្ថិតក្នុងស្ថានភាព ដែលរដ្ឋាភិបាលបិទខ្ទប់មិនឲ្យពលរដ្ឋធ្វើដំណើរចេញក្រៅផ្ទះក្នុងរាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាល ប្រសិនបើអតិថិជនមានសេវាអេស៊ីលីដាម៉ូបាលប្រៀបបីដូចជាមានធនាគារមួយក្នុងផ្ទះដែរ ព្រោះសេវានេះអាចប្រើប្រាស់បានគ្រប់បែបយ៉ាង។
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃធនាគារអេស៊ីលីដាបានមានប្រសាសន៍ថា មានអេស៊ីលីដាម៉ូបាលអតិថិជនអាចប្រើប្រាស់បានច្រើនយ៉ាងទៅតាមតម្រូវការដូចជាការផ្ទេរប្រាក់ទៅក្រុមគ្រួសារបងប្អូនឬផ្ទេរមកវិញ ការទូទាត់ទំនិញឬសំណើសុំខ្លីប្រាក់ពីធនាគារ បង់ទឹក ភ្លើង,បញ្ចូលទឹកប្រាក់ទូរសព្ទ, និងការបង់ប្រាក់ត្រឡប់ទៅធនាគារវិញផងដែរ ដោយមិនចាំបាច់ធ្វើដំណើរទៅកាន់ធនាគារឡើយ។ លោកស្រីបានបន្តថា កាន់តែពិសេសទៀតនោះ ការប្រើអេស៊ីលីដាម៉ូបាលនេះ ក៏ជួយអាចការពារអតិថិជនឲ្យចៀសផុតពីការឆ្លងជំងឺឆ្លងផ្សេងៗពិសេសជំងឺកូវីដ១៩ផងដែរ។

ធនាគារជាតិនៃកម្ពុជា ក៏បានលើកទឹកចិត្តឱ្យប្រើប្រាស់សេវាអេឡិចត្រូនិកផងដែរ ដើម្បីចូលរួម បង្ការនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតយ៉ាងធ្ងន់ធ្ងរ នៅក្នុង សហគមន៍។ ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា ក៏សូមបន្តលើកទឹកចិត្ត ក្នុងការកាត់បន្ថយ ការប្រើប្រាស់ក្រដាសប្រាក់ក៏ដូចជាការប្រើប្រាស់/ចេញផ្សាយមូលប្បទានប័ត្រ សម្រាបធ្វើការ ផាត់ទាត់និងទូទាត់នានា ហើយជំនួសវិញដោយការប្រើប្រាស់ ការទូទាត់អេឡិចត្រូនិកតាម លទ្ធភាព ដែលអាចធ្វើទៅបាន។ ការប្រើប្រាស់សេវាទូទាត់អេឡិចត្រូនិក ដូចជាសេវាធនាគារ តាមកម្មវិធីទូរសព្ទចល័ត ក៏ដូចជា កម្មវិធីបាគង ដែលជាប្រព័ន្ធទូទាត់បែបទំនើបថ្មីមួយ នឹងផ្តល់ សុវត្ថិភាពខ្ពស់ភាពងាយស្រួលឆាប់រហ័ស និងចំណាយតិចផងដែរ។


លោក ហេង សួរ រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈបានអំពាវនាវដល់ម្ចាស់រោងចក្រសហគ្រាសនៅតាមខេត្ត ដែលមិនស្ថិតនៅក្នុងតំបន់បិទខ្ទប់ឱ្យ ផ្លាស់ប្តូររបៀបប្រតិបត្តិការហិរញ្ញវត្ថុរបស់ខ្លួន ក្នុងការបើកប្រាក់ឈ្នួលជូនបងប្អូន កម្មករនិយោជិត។ លោក ហេង សួរ បានបញ្ជាក់ថា នៅក្នុងដំណាក់កាលបិទខ្ទប់នេះ ម្ចាស់ រោងចក្រសហគ្រាស នៅតាមបណ្តាខេត្ត ត្រូវប្រើប្រាស់ប្រព័ន្ធធនាគារ ដើម្បីផ្ទេរសាច់ប្រាក់ ពី គណនីធនាគាររបស់ខ្លួន នៅរាជធានីភ្នំពេញទៅសាខាធនាគារណាមួយ ដែលមានទីតាំង នៅក្បែររោងចក្រសហគ្រាសរបស់ខ្លួន ឬនៅទីរួមខេត្ត ដែលរោងចក្រសហគ្រាសរបស់ខ្លួនមាន អាសយដ្ឋាននៅ។ ការនាំគ្នាសម្រុកស្នើសុំលិខិតបេសកកម្ម ពីច្រកចេញចូលតែមួយរបស់ រដ្ឋបាលខេត្តនានា ដើម្បីឡើងមកភ្នំពេញបើកសាច់ប្រាក់ និងដឹកសាច់ប្រាក់ពីភ្នំពេញទៅខេត្ត វិញ មិនមែនជាជម្រើសដែលឆ្លាតវៃ និងសុវត្ថិភាពនោះទេ។ លោកស្រី សុខសោភា បានបន្ថែមថា សម្រាប់បងប្អូនដែលនៅមិនទាន់មានសេវាអេស៊ីលីដាម៉ូបាលនេះ សូមប្រញាប់ធ្វើការដោនឡូតតាមរយៈ APP Store , GooglePlay ឬAPPGalley ដើម្បីមានភាពងាយស្រួលក្នុងការចាយវាយប្រចាំថ្ងៃ ក្នុងអំឡុងពេលដែលរដ្ឋាភិបាលបិទខ្ទប់មិនឲ្យចេញពីផ្ទះនេះ៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០



