Connect with us

ព័ត៌មានជាតិ

មិនដែលជួបទេ ជាង ៣០ ឆ្នាំ នេះ​ ​ផ្សារ​ធ្លាប់​អ៊ូអរ អ្នក​លក់អ្នក​ដូរ​ពពាក់ពពូន បែរជា​ស្ងាត់ជ្រងំ

បានផុស

នៅ

អាជ្ញាធរ​រាជធានីភ្នំពេញ​បាន​សម្រេច​បិទ​ផ្សារ​ទូទាំងរាជធានី​រយៈ​ពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃ ២៤ មេសា ដល់ ០៧ ឧសភា ២០២១។ មិន​ថា​ផ្សារ​រដ្ឋ ផ្សារ​មិន​រៀបរយ (ផ្សារក្រមួន ផ្សារ​ចាត់តាំង ផ្សាររោងចក្រ ផ្សារ​សហគមន៍ ផ្សារ​ក្នុង​ដីឡូត៍ឯកជន ផ្សារ​ជុំវិញ​មន្ទីរពេទ្យ និងផ្សារ​តាម​ចិញ្ចើម​ផ្លូវ) ត្រូវអាជ្ញាធរ​បញ្ជា​ឲ្យ​បិទ​ទាំងអស់​។

រូបភាព​ដ៏​ស្រងេះស្រងោចទាំងនេះ មិន​ធ្លាប់ឃើញទេ​ក្នុង​រយៈ​ពេល​ជាង ៣០ ឆ្នាំ​នេះ ហើយ​ក៏​មិន​ដែល​ធ្លាប់​គិត​ថា​អាច​នឹង​មានថ្ងៃនេះ​ដែរ។ ផ្សារ​ដែលធ្លាប់​អ៊ូអរ​កកកុញ ​អាជីវករ​លក់ដូរ​យ៉ាង​ពពាក់ពូន​ ពលរដ្ឋ​ចេញចូលឥតដាច់ ឥឡូវ​បានប្រែក្លាយជ​ា​ស្ងាត់ជ្រងំ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម