ព័ត៌មានជាតិ
អភិបាលខេត្តមណ្ឌលគិរីចុះពិនិត្យមើលទីតាំងសាងសង់កន្លែងបូជាសព និងបញ្ចុះសពអ្នកស្លាប់ដោយសារកូវីដ១៩
លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរីរួមនិងមន្ត្រីពាក់ព័ន្ធបានអញ្ជើញចុះពិនិត្យមើលទីតាំងសម្រាប់សាងសង់កន្លែងបូជាសព ឬឈាបនដ្ឋាននិងកន្លែងបញ្ចុះសព សម្រាប់អ្នកដែលបានបាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩។

លោកអភិបាលខេត្តបានមានប្រសាសន៍ថា កន្លែងបូជាសព ឬឈាបនដ្ឋាននិងកន្លែងបញ្ចុះសពនេះមានទីតាំងនៅដាច់ដោយឡែកពីគ្នាគឺ ទីតាំងទី១ មានទំហំផ្ទៃដីជិត ១០ហិកតា ស្ថិតនៅភូមិពូលុង សង្កាត់រមនា ក្រុងសែនមនោរម្យ និងទីតាំងទី២ មានទំហំផ្ទៃដីចាប់ពី៣-៥ហិកតា ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ដោយសារតែមានការឆ្លងរាត្បាត ជំងឺកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ រាជរដ្ឋាភិបាលបានណែនាំឱ្យអាជ្ញាធររាជធានី ខេត្ត ត្រៀមឈាបនដ្ឋាន ឬកន្លែងបូជាសព សម្រាប់អ្នកស្លាប់ដោយជំងឺ កូវីដ១៩ដោយមិន អនុញ្ញាតឱ្យមានការបញ្ចុះសពឡើយលើកលែងតែជនជាតិខ្មែរអ៊ីស្លាម និងជនជាតិដើមភាគតិច៕
អត្ថបទ៖សំអឿន
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


