ព័ត៌មានជាតិ
ទីបំផុតអតីតផ្កាយ២ លោក ស៊ុំ ពៅ និងបក្សពួក០៦នាក់ ត្រូវសាលាដំបូងខេត្តស្វាយរៀងឃុំខ្លួនហើយ
នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ចៅក្រមស៊ើបសួរសាលាដំបូងខេត្ដស្វាយរៀង បានសម្រេចឃុំខ្លួនដាក់ពន្ធនាគារ អតីតឧត្តមសេនីយ៍ទោ ស៊ុំ ពៅ និងបក្ខពួក៦នាក់ទៀត ក្រោយតំណាងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ចោទប្រកាន់ចំនួន៣បទល្មើស ពាក់ព័ន្ធការរត់ពន្ធមនុស្សដោយខុសច្បាប់ ។

ចំពោះបទចោទប្រកាន់ចំនួន៣បទល្មើសនោះគឺ:
-ទី១៖ បទលក់ដូរមនុស្ស ដែលអំពើជាបទល្មើស មានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា១៣, មាត្រា១៥ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ និងមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ។
-ទី២៖ ផ្ដើមគំនិតក្នុងការប្រើប្រាស់ដោយខុសច្បាប់នូវសម្លៀកបំពាក់ជាអាទិ៍ សម្រាប់អាជ្ញាធរសាធារណៈ ដែលអំពើជាបទល្មើសមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា២៨ និងមាត្រា៦១២ នៃក្រមព្រហ្មទណ្ឌ។
-ទី៣៖ ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយ (ដោយប្រើប្រាស់រថយន្តម៉ាក Hummer ស្លាកលេខខេមរភូមិន្ទ ២-៩១៧០ និងរថយន្តម៉ាក Camry ស្លាកលេខ2N-4801 ពាក់ផ្លាកលេខក្លែងក្លាយ) ដែលអំពើជាបទល្មើសមានចែង និងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៧៩ នៃច្បាប់ស្តីពីការចរាចរណ៍ផ្លូវគោក និងមាត្រា៦៣០ នៃក្រមព្រហ្មទណ្ឌ ៕
អត្ថបទ ៖ ភក្ដី




-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


