ព័ត៌មានជាតិ
កម្លាំងជំនាញ ចុះពិនិត្យទីតាំងដែលត្រូវគេចាក់ដីរំលោភច្រាំងស្ទឹងសង្កែ
កម្លាំងជំនាញក្រុមការងារស្រុកសង្កែ បាននិងកំពុងចុះពិនិត្យទីតាំងដែលត្រូវគេចាក់ដីរំលោភច្រាំងស្ទឹងសង្កែ។

ថ្មីៗ នេះ មានបុគ្គលមួយរូប បានចាក់ដីជាច្រើនឡាន ដើម្បីរំលោភយកច្រាំងស្ទឹងសង្កែធ្វើជាកម្មសិទ្ធិ ដោយបំពានលើច្បាប់ភូមិបាល និងច្បាប់ធនធានទឹកទាំងស្រុង។ ក្នុងរយៈពេល នៃការចាក់ដី គឺគ្មានអាជ្ញាធរមូលដ្ឋានណាមួយចុះរារាំង ទប់ស្កាត់ ឬណែនាំ ដើម្បីឲ្យបុគ្គលរូបនោះបញ្ឈប់សកម្មភាពល្មើសច្បាប់នេះសោះឡើយ។

ក្រោយពីមានការផ្សព្វផ្សាយរបស់សារព័ត៌មានមួយចំនួន ទើបមានការភ្ញាក់ផ្អើល ហើយក៏មានការរាយការណ៍បន្តកន្ទុយគ្នា ដោយមេភូមិរាយការណ៍ទៅអាជ្ញាធរឃុំ ហើយលោកមេឃុំក៏បានរាយការណ៍បន្តទៅអាជ្ញាធរស្រុក ដើម្បីចុះពិនិត្យលើបញ្ហានេះ។

លុះនៅព្រឹកថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៦ គេសង្កេតឃើញកម្លាំងជំនាញក្រុមការងារស្រុកសង្កែ ដែលដឹកនាំដោយ លោក នាង ច័ន្ទថារ៉ា អភិបាលស្រុក និង លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានចុះទៅដល់ទីតាំង នៃការរំលោភដីចំណីស្ទឹងនេះ។

ក្រោយពីបានចុះសិក្សា និងពិនិត្យ ឃើញថា បុគ្គលដែលជាម្ចាស់ដីបានចាក់ដីបំពានទៅលើច្រាំងស្ទឹងសង្កែ ប្រវែង ១០ ម៉ែត្រ លើផ្ទៃដីច្រាំងចាស់ ដូច្នេះក្រុមការងារសម្រេចឲ្យម្ចាស់ដីកាយយកដីថ្មីដែលមានប្រវែង ១០ ម៉ែត្រ ចេញឲ្យអស់ពីលើច្រាំងចាស់ ដើម្បីរក្សាច្រៀកឲ្យដូចដើមវិញ ដោយមិនអនុញ្ញាតបន្តចាក់ដី និងសាងសង់សំណង់ផ្សេងៗ ទៀតឡើយ។

បើតាមការបញ្ជាក់ពី លោក អ៊ឹម ស្វាង មេឃុំវត្តតាមិម បានបង្ហើបឲ្យដឹងថា បុគ្គលដែលចាក់ដីរំលោភច្រាំងស្ទឹងសង្កែ នេះ មានឈ្មោះ សេង ជាមន្ត្រីសុខាភិបាល ហើយគេចាក់ដីគោលបំណងពង្រីកដីរបស់ខ្លួនងាយស្រួលក្នុងពិធីអ្វីមួយគឺដីរបស់គេអាចធំទូលាយ និងអាចកសាងអ្វីបន្ថែមទៀតបាន ប៉ុន្តែនៅពេលក្រុមការងារចុះគឺពុំមានវត្តមានបុគ្គលរូបនេះឡើយ ដោយមានតែតំណាងប៉ុណ្ណោះ ប៉ុន្តែទោះបីយ៉ាងណាក៏ក្រុមការងារមន្ត្រីជំនាញ និងលោកអភិបាលស្រុកសង្កែ បានកំណត់រួចហើយធ្វើយ៉ាងណាឲ្យម្ចាស់ដីកាយចេញឲ្យអស់ពីច្រាំងស្ទឹងដូចដើម៕
អត្ថបទ ៖ សោ និយមរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាជ្ញាធរមូលដ្ឋានចិន ព្រមានថា ហេតុការណ៍បាក់ភ្នំអាចកើតឡើងទៀត ដោយ«មិនអាចដឹងមុន»


