សន្តិសុខសង្គម
ពលរដ្ឋអ្នករស់នៅក្បែរស្ទឹងសង្កែកំពុងរីករាយក្នុងការនេសាទត្រី ពេលទឹកឡើង
នៅរដូវទឹកជំនន់ម្ដងៗ ប្រជាពលរដ្ឋមានការសប្បាយរីករាយក្នុងការនេសាទត្រីតាមបែបលក្ខណៈគ្រួសារនៅតាមប្រព័ន្ធប្រឡាយ ព្រែក អូរ ដែលទឹកជំនន់ហូរបែកចេញពីដងស្ទឹងសង្កែ ដែលជាហេតុនាំឲ្យត្រីសម្បូរ។

បើគេសង្កេតមើលនៅតាមព្រែកដែលបែកចេញពីដងស្ទឹងសង្កែក្បែរទំនប់សាលាតាអន មានប្រជានេសាទរាប់សិបនាក់ បានប្រើប្រាស់សំណាញ់បង់បណ្ដាក់គ្នាយ៉ាងសប្បាយរីករាយ ដោយក្នុងមួយសំណាញ់ៗ ពេលលើកចេញឡើងពីទឹក គឺមានត្រីច្រើន ដែលភាគច្រើនជាប្រភេទត្រីរៀល ត្រីស និងត្រីឆ្ពិន។

លោក សួន មេសា ដៃកំពុងកាន់សំណាញ់បាននិយាយថា លោកមានទីលំនៅក្នុងភូមិវាល បន្ទាប់ពីឃើញប្រជាពលរដ្ឋបង់សំណាញ់បានត្រីច្រើនបែបនេះ លោកក៏បានទៅយកសំណាញ់របស់លោកដែលមានក្រឡាពីរហ៊ុនកន្លះ យកមកបង់នឹងគេទើបដឹងថាពិតជាសម្បូរត្រីមែន គឺក្នុងសំណាញ់ខ្លះប៉ះហ្វូងត្រីអាចបានពីមួយគីឡូក្រាម ទៅពីរគីឡូក្រាម។

លោកបានបន្តថា នៅពេលដែលបង់បានម្ដងៗ ក៏មានប្រជាពលរដ្ឋមកសុំទិញជាបណ្ដើរៗ ដូច្នេះលោកក៏បង់ផងលក់ផង ហើយការរកត្រីប៉ុន្មានថ្ងៃនេះ ក៏បានរកចំណូលបានគ្រាន់បើដែរដោយសារទឹកជំនន់នេះ៕
អត្ថបទ៖ សោ និយមរ័ត្ន



-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


