ព័ត៌មានជាតិ
ទឹកស្ទឹងសង្កែប្រែពណ៌ខៀវក្រម៉ៅឡើងស្លែ មន្រ្តីជំនាញប្រាប់មូលហេតុ
រយៈពេលជិតមួយខែកន្លងទៅនេះ គេសង្កេតឃើញថាទឹកស្ទឹងសង្កែហាក់ប្រែពណ៌ខៀវក្រម៉ៅ ដោយសារតែទឹកស្ទឹងឡើងស្លែ ហើយស្ថានភាពទឹកគឺនៅនឹងដោយមិនមានការហូរទៅក្រោមឡើយ ដោយសារលំហូរទឹកនៅដដែល ត្រូវនឹងពន្លឺថ្ងៃក្តៅផងនោះ ទើបធ្វើឲ្យស្ថានភាពទឹកប្រែទៅជាបែបនេះ។
ប្រជាពលរដ្ឋជាច្រើនដែលរស់នៅតាមដងស្ទឹងសង្កែក្នុងក្រុងបាត់ដំបងបានលើកឡើងស្រដៀងគ្នាថា ទឹកនៅក្នុងស្ទឹងសង្កែគឺមិនហូរឡើយហើយក៏បានប្រែពណ៌ ទៅជាខៀវក្រម៉ៅប្រកបដោយស្លែផង សូម្បីតែពួកគាត់ចង់ចុះងូតទឹកស្ទឹងក៏រាងញញើតដែរ ដោយសារតែសម្លឹងមើលទៅពោរពេញដោយស្លែឡើងពណ៌ក្រម៉ៅទៅហើយ។

តាមរយៈទូរសព្ទនាព្រឹកថ្ងៃទី ៤ ខែមករា ឆ្នាំ២០២៦ លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និង ឧតុនិយម ខេត្តបាត់ដំបងបានបញ្ជាក់ថា ដោយសារតែបច្ចុប្បន្នជារដូវប្រាំង ដូច្នេះអាជ្ញាធរត្រូវការរក្សាទឹកទុកសម្រាប់ប្រើប្រាស់នៅក្នុងក្រុងបាត់ដំបង ទើបធ្វើឱ្យមន្ទីរតម្រូវឲ្យក្រុមជំនាញធ្វើការបិទទ្វារទឹកនៅទំនប់ស្ទាក់ទឹកសាលាតាអន បើស្ថិតនៅប៉ែកខាងក្រោម ដើម្បីរក្សាទឹកដោយមិនខ្ជះខ្ជាយឬបង្ហូរចោលទៅក្នុងបឹងទន្លេសាប។

លោកបានបន្ថែមថា ពេលនេះទឹកនៅប៉ែកខាងលើ ដូចជាទំនប់សេកសក ឬទំនប់ស្ទាក់ទឹកកង្ហត គឺទឹកមានការស្រកចុះច្រើន ដូច្នេះហើយបានជាមន្ទីរចាំបាច់ត្រូវបិទទ្វារទឹកខាងក្រោមដើម្បីរក្សាទឹកសម្រាប់ប្រើប្រាស់នៅក្នុងក្រុង និងសម្រាប់ស្ថានីយទាញយកទឹកឆៅរបស់អង្គភាពរដ្ឋាករទឹកខេត្តបាត់ដំបង។
ជាចុងក្រោយលោកប្រធានមន្ទីរបានសង្កត់ធ្ងន់ថា សម្រាប់ការទាញយកទឹកទៅផលិតទឹកស្អាត របស់អង្គភាពរដ្ឋាករទឹកខេត្ត បើតាមការសិក្សារបស់លោកគឺមិនមានការប៉ះពាល់នោះឡើយ ដោយសារតែអង្គភាពជំនាញមានការប្រើថ្នាំនិងអាងច្រោះត្រឹមត្រូវដែលមិនអាចធ្វើឲ្យប៉ះពាល់ដល់ទឹកស្អាត ដែលត្រូវចែកចាយទៅឱ្យប្រជាពលរដ្ឋប្រើប្រាស់នោះឡើយ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


