ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន អបអរសាទរពិធីបុណ្យ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» នៅឆាប់ៗ ខាងមុខនេះ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានសម្ដែងការចូលរួមអបអរសាទរចំពោះពិធីរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី ១០ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» នៅខេត្តក្រចេះ ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៦។


សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងសាទរបែបនេះក្នុងពេលអញ្ជើញដឹកនាំរៀបចំពិធីក្រុងពាលី កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៦ សុំម្ចាស់ទឹក ម្ចាស់ដី បួងសួងសុំពរជ័យ សិរីសួស្តី សុខសប្បាយ និងសុំសេចក្តីសុខសាន្ត ដើម្បីជាពរជ័យ និងជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី ១០ ដែលនឹងប្រារព្ធធ្វើឡើងនៅក្នុងខេត្តក្រចេះ ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៦ ខាងមុខនេះ។


ពិធីក្រុងពាលីនេះត្រូវបានរៀបចំឡើងតាមប្រពៃណីខ្មែរ ស្ថិតនៅលើវាលខ្សាច់មាត់ទន្លេ កោះទ្រង់ ស្ថិតក្នុងសង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៦ ដោយមានការចូលរួមពី លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ លោក ហ៊ឹម សុភា រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកស្រី ដួង វណ្ណា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង លោក វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនរូប បានបូជាទៀនធូបផា្កភ្ញី និងបណ្តែតប្រទីបថ្វាយដល់ព្រះម៉ែគង្គា ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងឲ្យការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី ១០ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។


គួររំលឹកផងដែរថា ពិធីនេះរៀបចំឡើងដើម្បីដឹងគុណចំពោះព្រះម៉ែគង្គា ដែលបានផ្ដល់ប្រភពទឹកមនុស្ស សត្វ និងរុក្ខជាតិនានា សម្រាប់ប្រើប្រាស់ និងសម្រាប់ស្រោចស្រពដំណាំ។ ពិធីនេះក៏ជាការសូមស្មារលា ឬសុំខមាទោស ពីព្រះគង្គា ព្រះពាយ ព្រះធរណី និងព្រះពៃស្រពណ៍ ចំពោះអំពើបាបទាំងឡាយដែលមនុស្សបានប្រព្រឹត្តដោយចេតនា ឬអចេតនា។ ពិសេស សូមឲ្យព្រឹត្តិការណ៍បុណ្យទន្លេលើកទី ១០ នៅខេត្តក្រចេះ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» នៅក្នុងឆ្នាំនេះគឺ ចាប់ពីថ្ងៃទី ២៧ ដល់ ២៩ ខែមីនា ឆ្នាំ ២០២៦ ដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ និងទទួលបានភ្ញៀវទេសចរកាន់តែច្រើន ដើម្បីជួយដល់សេដ្ឋកិច្ចខេត្តក្រចេះ និងបង្កើនចំណូលដល់ពលរដ្ឋឲ្យកើនឡើងថែមមួយកម្រិតទៀត។


ព្រឹត្តិការណ៍បុណ្យទន្លេ គឺជាព្រឹត្តិការណ៍ទេសចរណ៍ដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាលកម្ពុជារៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សក្ដានុពលទេសចរណ៍តាមដងទន្លេ ក៏ដូចជាការអភិរក្សធនធានធម្មជាតិ និងវប្បធម៌ប្រពៃណីជាតិ ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងមូលដ្ឋានឲ្យកាន់តែរីកចម្រើន។ ព្រឹត្តិការណ៍បុណ្យទន្លេលើកទី ១០ នៅខេត្តក្រចេះ ត្រូវបានរំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនមកចូលរួមកម្សាន្ត និងស្វែងយល់អំពីសម្រស់ធម្មជាតិ វប្បធម៌ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមដងទន្លេមេគង្គ។

ព្រឹត្តិការណ៍បុណ្យទន្លេនេះផងដែរ គឺជាព្រឹត្តិការណ៍ទេសចរណ៍ដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលមិនត្រឹមតែចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ នៃខេត្តជាប់ដងទន្លេ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់អភិវឌ្ឍន៍តំបន់តាមដងទន្លេប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។ បុណ្យទន្លេ មិនត្រឹមតែជាព្រឹត្តិការណ៍មួយសម្រាប់ខេត្តជាម្ចាស់ផ្ទះប៉ុណ្ណោះទេ ប៉ុន្តែបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនទាំងដោយផ្ទាល់ និងដោយប្រយោលដូចជា ៖ ទី១-បង្ហាញពីសាមគ្គីភាពរឹងមាំគ្រប់តួអង្គពាក់ព័ន្ធ តាម“អភិក្រមជវភាព នៃប្រព័ន្ធតួអង្គតែមួយ” , ទី២-ជំរុញការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច , ទី៣-លើកកម្ពស់ការអភិវឌ្ឍបៃតង ដែលមានការគិតគូរអំពីធនធានវប្បធម៌ (ភាពជាខ្មែរ) ធម្មជាតិ និងបរិស្ថាន , ទី៤-លើកកម្ពស់ការអប់រំ និងការយល់ដឹង និង ទី៥-លើកកម្ពស់វិស័យទេសចរណ៍ តាមរយៈព្រឹត្តិការណ៍៕
អត្ថបទ ៖ វិមាន



-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក


