Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលបន្តបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល៧ថ្ងៃទៀត

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ២៦ ខែមេសានេះ បានសម្រេច​បន្តការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តានៃខេត្តកណ្តាល រយៈពេល ៧ ថ្ងៃបន្តទៀត ដើម្បីប្រយុទ្ធ និងទប់​ស្កាត់​ការឆ្លង​រាល​ដាល​ នៃជំងឺកូវីដ១៩។

វិធានការបិទខ្ទប់នឹងត្រូវអនុវត្តបន្តរហូតដល់ថ្ងៃទី ០៥ ខែឧស​ភា​ខាង​មុខ ប៉ុន្តែបម្រាមអាចនឹងបន្តអាស្រ័យលើការចូលរួមរបស់ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ និងស្ថានការឆ្លងរាលដាលជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រាជរដ្ឋាភិបាលកាលពីថ្ងៃទី ១៤ ខែមេសា បានសម្រេច​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ខេត្ត​កណ្ដាល រយៈ​ពេល ១៤ថ្ងៃ ចាប់​ពី​ម៉ោង​សូន្យ​ឈាន​ចូល​ថ្ងៃ​ទី១៥ រហូត​ដល់​ថ្ងៃ​ទី២៨ ខែ​មេសា ទាក់ទងនឹង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩។

ក្នុង​អំឡុង​ពេល​នៃ​ការ​អនុវត្ត​វិធានការ​បិទ​ខ្ទប់​នេះ បុគ្គល​គ្រប់​រូប​ត្រូវ​បាន​ហាម​ឃាត់​មិន​ឱ្យ​ធ្វើ​ដំណើរ​ចេញ​ពី​លំនៅឋាន ឬ​ទី​សំណាក់​បច្ចុប្បន្ន​របស់​ខ្លួន ប្រសិន​បើ​គ្មាន​ការ​ចាំបាច់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម