ព័ត៌មានជាតិ
ខេត្តកំពង់ឆ្នាំងសម្រេចបិទខ្ទប់ភូមិចំនួនពីរបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ
រដ្ឋបាលខេត្តកំពង់ឆ្នាំងបានសម្រេចបិទខ្ទប់ភូមិសាស្ត្រភូមិឆ្នុកទ្រូ និងភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងរយៈពេល១៤ថ្ងៃជាបណ្តោះអាសន្ន ដោយសារភូមិទាំងពីរនេះជាតំបន់មានការឆ្លងរាលដាលជំងឺកូវីដ១៩នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងក្នុងសេចក្តីជួនដំណឹងថា៖«ត្រូវបានបិទខ្ទប់ភូមិសាស្ត្រឆ្នុកទ្រូនិងភូមិកំពង់ព្រះឃុំឆ្នុកទ្រូស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំងដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈក្នុងរយៈពេលពីរសប្តាហ៍គឺចាប់ពីថ្ងៃទី២៧ខែមេសារហូតដល់ថ្ងៃទី១០ខែឧសភាឆ្នាំ២០២១ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់និងទប់ស្កាត់ជំងឺនេះមិនឲ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត»។
លោកអភិបាលខេត្តបានបន្តទៀតថា ក្នុងអំឡុងពេលនៃការអនុវត្តផែនការបិទខ្ទប់នេះបុគ្គលគ្រប់រូបត្រូវបានហាមឃាត់ការធ្វើដំណើរចេញនិងចូលក្នុងភូមិឆ្នុកទ្រូនិងភូមិកំពង់ព្រះឃុំឆ្នុកទ្រូលើកលែងតែក្នុងករណីចាំបាច់ដែលអនុញ្ញាតដោយអាជ្ញាធរប៉ុណ្ណោះ។
លោកអភិបាលខេត្តបានបញ្ជាក់ថា បុគ្គលឬនីតិបុគ្គលទាំងឡាយដែលមិនអនុវត្តតាមខ្លឹមសារខាងលើនឹងត្រូវទទួលទោសដូចមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតនិងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធធរមាន៕



អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


