ព័ត៌មានជាតិ
សម្តេចក្រឡាហោម ពិភាក្សាបង្ក្រាបបទល្មើសឆ្លងដែន និងនាំជនបរទេសចេញ
សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ ស្ដីពីសកម្មភាព និងវិធានការអនុវត្តក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលួចលាក់នាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់ ដែលកិច្ចប្រជុំនេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែមេសានេះ តាមរយៈប្រព័ន្ធវីដេអូ។
ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់រដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គស្នងការនគរបាលជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានក្រោមចំណុះក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប។
ក្រោយពីកិច្ចប្រជុំនេះ ក្រសួងមហាផ្ទៃ នឹងរៀបចំជាវិធានការ ដើម្បីគ្រប់គ្រង ដោយអគ្គស្នងការនគរបាលជាតិនឹងណែនាំឱ្យគណៈបញ្ជាការឯកភាពខេត្ត ពិនិត្យមើលឡើងវិញនូវវិធានការ និងការអនុវត្តនូវវិធនាការដែលបានដាក់ចេញកន្លងមកនេះ នៅក្នុងការគ្រប់គ្រងការឆ្លងកាត់ព្រំដែន ដើម្បីវាយតម្លៃចំណុចខ្លាំងចំណុចខ្សោយ និងដាក់ចេញនូវផែនការសកម្មភាពបន្ត។
ក្នុងនោះ គឺការស្រាវជ្រាវរកមេខ្យល់ មេក្លោង ទាំងនៅក្នុងស្រុក និងសហការជាមួយបណ្តាប្រទេស នៅក្នុងតំបន់ និងប្រទេសជិតខាងកម្ពុជាដើម្បីសហការ និងបង្ក្រាប ព្រមទាំងលុបបំបាត់ច្រករបៀង ហើយភូមិសាស្ត្រណាដែលចាំបាច់ ត្រូវដាក់ពង្រាយកម្លាំងបន្ថែមដើម្បីល្បាត ជាពិសេសនៅតំបន់ដែលមានភូមិសាស្ត្រស្មុគស្មាញ។
សូមបញ្ជាក់ថា កន្លងមកនេះ នៅក្នុងពេលដែលរាជរដ្ឋាភិបាលរឹតត្បិត ឬបិទការចេញចូលប្រទេស មានករណីខ្លះមានការលួចនាំមនុស្សឆ្លងកាត់ព្រំដែន និងមានករណីលួចលាក់នាំជនបរទេសចេញពីតំបន់បិទខ្ទប់ទាំងនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដែលស្ថានភាពនេះ អាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងការចម្លងជំងឺកូវីដ-១៩៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


