ព័ត៌មានជាតិ
ថៅកែរោងចក្រ និងបុគ្គលិក តម្រូវឱ្យមានប័ណ្ណអនុញ្ញាតឱ្យធ្វើដំណើរនៅតំបន់លឿង
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី ២៨ ខែមេសានេះ បានប្រកាសឱ្យម្ចាស់រោងចក្រ សហគ្រាស អ្នកផ្តល់សេវាដឹកជញ្ជូនកម្មករ និងបុគ្គលិកទាំងអស់ ដែលស្ថិតនៅក្នុងតំបន់លឿង ប្រញាប់រួសរាន់ស្នើសុំប័ណ្ណអនុញ្ញាតដឹកជញ្ជូនកម្មករនិយោជិត សម្រាប់ចេញចូលនៅតាមរោងចក្រនានា ដែលស្ថិតក្នុងតំបន់បិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

សេចក្តីសម្រេចស្តីពីការកំណត់ភូមិសាស្ត្ររាជធានីភ្នំពេញ ជាតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង បញ្ជាក់ថា តំបន់លឿងសំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលជំងឺកូវីដ១៩ កម្រិតស្រាល។
នៅថ្ងៃទី ២៧ ខែមេសា រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់តំបន់លឿង ស្ថិតនៅក្នុង១៣ ខណ្ឌ ចំនួន ៦៦ សង្កាត់ ប៉ុន្តែលើកលែងតែភូមិមួយចំនួនដែលមានការឆ្លងក្នុងសហគមន៍។

សេចក្តីជូនដំណឹងរបស់ក្រសួងការងារ ស្តីពីការប្រើប្រាស់ប័ណ្ណអនុញ្ញាត ដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិករោងចក្រ ថាពួកគេ នឹងទទួលបានប័ណ្ណអនុញ្ញាតជាទម្រង់ឌីជីថល ក្នុងរយៈពេល១ថ្ងៃ បន្ទាប់ពីការស្នើសុំ និងបំពេញព័ត៌មានបានត្រឹមត្រូវ។
ប័ណ្ណទម្រង់ឌីជីថលនោះ នឹងត្រូវប្រើបង្ហាញអាជ្ញាធរសមត្ថកិច្ច នៅរៀងរាល់ពេលធ្វើដំណើរទៅកន្លែងធ្វើការ និងត្រឡប់មកផ្ទះ ដោយត្រូវ យកតាមខ្លួននូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់អ្នកផ្តល់សេវាដឹកជញ្ជូនកម្មករនិយោជិត និងបុគ្គលិក ហើយកាតសម្គាល់កម្មករនិយោជិត ឬប័ណ្ណសមាជិក ប.ស.ស. ចំពោះការប្រើប្រាស់យានយន្តផ្ទាល់ខ្លួនកម្មករនិយោជិតម្នាក់ៗ៕
អត្ថបទ៖សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ