ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម ព្រមានមន្ត្រីពាក់ព័ន្ធ ត្រូវដកខ្លួនជាបន្ទាន់ ចំពោះការនៅពីក្រោយខ្នង ល្បែងស៊ីសងគ្រប់រូបភាព
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា ក៏បានព្រមានដល់មន្ត្រីពាក់ព័ន្ធ ត្រូវដកខ្លួនជាបន្ទាន់ ចំពោះការនៅពីក្រោយខ្នង ល្បែងស៊ីសងគ្រប់រូបភាព ហើយត្រូវបង្ក្រាបឲ្យបានជាដាច់ខាត រួមទាំងបញ្ហាគ្រឿងញៀនផងដែរ ប្រសិនជាមាន ការព្រមានយ៉ាងដូច្នេះបន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋក្នុងឱកាសបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី២ អាណត្តិទី៣ នៅវត្តសុគន្ធារាម (ហៅវត្តស្គន់) ស្ថិតនៅក្នុងភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ។

ក្នុងអង្គវេទិកានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ជាពិសេសអាជ្ញាធរស្រុកជើងព្រៃ ត្រូវសហការជាមួយថៅកែរោងចក្រ ដើម្បីធ្វើការផ្សព្វផ្សាយដល់បងប្អូនកម្មករ កម្មការិនី ដែលធ្វើដំណើរតាមរថយន្ត ត្រូវទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ពោលគឺកុំឲ្យមានការបោះសំរាមចោលពាសវាលពាសកាល ជៀសវាងបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកបេីកបរ ព្រមទាំងប៉ះពាល់ដល់បរិស្ថាន ហើយធ្វើឲ្យបាត់បង់សោភ័ណ្ឌភាពតាមដងផ្លូវទៀតផង។

ជាមួយគ្នានោះ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេច និងប្តេជ្ញាចិត្តក្នុងការធ្វើកំណែទម្រង់រដ្ឋបាលថ្នាក់ ក្រោមជាតិមានលក្ខណៈស៊ីជម្រៅ យូរអង្វែងទាំងផ្នែករដ្ឋបាល និងផ្នែកនយោបាយ តាមរយៈ ការបង្កើតក្រុមប្រឹក្សាឃុំ-សង្កាត់ដែលជាតំណាងផ្ទាល់របស់ប្រជាពលរដ្ឋ។ ការដាក់ចេញនូវ គោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាការអនុវត្តតាមរដ្ឋធម្មនុញ្ញ នៃ ព្រះរាជាណាចក្រកម្ពុជាដែលត្រូវបានអនុម័តនៅឆ្នាំ១៩៩៣ ។ គោលបំណងសំខាន់នៃ នយោបាយនេះគឺ៖ ១-ការកែលម្អប្រព័ន្ធអភិបាលកិច្ចនៅតាមរដ្ឋបាលនានាដើម្បីជម្រុញដល់លទ្ធិប្រជាធិបតេយ្យ នៅមូលដ្ឋាន។
២-ការជម្រុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកិច្ចនៅមូលដ្ឋាន។ និង ៣-ការរួមចំណែកកាត់បន្ថយភាពក្រីក្រ នៅទូទាំងប្រទេសកម្ពុជា។

គួរបញ្ជាក់ថា ក្នុងអង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ មានសំណូមពរ ចំនួន១២ ដែលមានដូចជា បញ្ហា ប្រឡាយទឹក ផ្លូវលំ លូរំដោះទឹក ពលរដ្ឋសុំប័ណ្ណក្រីក្រ ល្បែងស៊ីសងខុសច្បាប់ និងបញ្ហាកម្មករ កម្មការិនីរោងចក្រចោលសំរាមពាសវាលពាសកាល ហើយត្រូវបានគណៈអធិបតី ដោះស្រាយជូនគ្រប់សំណូមពរតាមតម្រូវការ ផងដែរ៕





-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


