ព័ត៌មានជាតិ
ត្រឹម១៤ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនមនុស្ស ៣៤៥ នាក់ល្មើសបម្រាមបិទខ្ទប់
នៅក្នុងរយៈពេល ១៤ ថ្ងៃអាជ្ញាធរមានសមត្ថកិច្ច បានចាប់ខ្លួនមនុស្សចំនួន ៣៤៥ នាក់ ដែលបានបំពានទៅនឹងបម្រាមបិទខ្ទប់របស់រាជរដ្ឋាភិបាលកម្ពុជា។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា មានប្រសាសន៍ថា ក្នុងចំណោមជនល្មើសទាំង ៣៤៥ នាក់ មាន១០នាក់ បានបបញ្ជូនទៅតុលាការក្រុងភ្នំពេញ និងឃុំខ្លួនចំនួន ១០ នាក់។
ចំនួន ៣៤ នាក់បានធ្វើការអប់រំ ហើយអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញចំនួន ២៧ នាក់បញ្ជូនទៅធ្វើចត្តាឡីស័ក ១៤ ថ្ងៃ និងធ្វើការពិន័យជាទឹកប្រាក់អន្តរការចំនួន ២៧២ នាក់។

រាជរដ្ឋាភិបាលបានដាក់ចេញវិធានការបិទខ្ទប់១រយៈពេល១៤ថ្ងៃចាប់ពីម៉ោងសូន្យថ្ងៃទី១៥ខែមេសារហូតដល់ថ្ងៃទី២៨ខែមេសាឆ្នាំ២០២១និងបន្តរយៈពេល៧ថ្ងៃទៀតចាប់ពីថ្ងៃទី២៩ខែមេសារហូតដល់ថ្ងៃទី០៥ខែឧសភាឆ្នាំ២០២១។

គួរបញ្ជាក់ថា អ្នកដែលមិនគោរព និងបំពានវិធានការរដ្ឋបាលនានាដែលដាក់ចេញដោយអាជ្ញាធររាជធានីភ្នំពេញនឹងត្រូវរងការផាកពិន័យជាទឹកប្រាក់ពី១លានរៀលទៅ៥លានរៀល ហើយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីចន្លោះពី៦ខែទៅ៣ឆ្នាំ និងពិន័យបន្ថែមទៀតពី២លានរៀលទៅ១០លានរៀល បើសកម្មភាពបំពាននាំឱ្យមានការចម្លងជំងឺកូវីដ១៩ទៅអ្នកដទៃ។
បន្ថែមលើនេះ គឺនឹងត្រូវផ្ទន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាទឹកប្រាក់ពី៥លានរៀលទៅ២០លានរៀល បើសកម្មភាពបំពានបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ៕
អត្ថបទ៖សំអឿន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


