ព័ត៌មានជាតិ
កងកម្លាំងក្រុងសៀមរាបបន្តចុះល្បាតតំបន់ក្រហមទាំងភ្លៀង និងដកហូតមធ្យោបាយធ្វើដំណើរល្មើសបម្រាម
នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ បងប្អូនប្រជាពលរដ្ឋរស់នៅ “តំបន់ក្រហម” មួយចំនួននៅតែមិនសហការ មិនអនុវត្តតាមការណែនាំ តាមគោលការណ៍របស់រដ្ឋបាលខេត្តដែលបានដាក់ចេញ នៅតំបន់បិតខ្ទប់។ ជាមួយគ្នានេះ កងកម្លាំងទាំង៣ប្រភេទនៅតែបន្តចុះល្បាតនៅក្នុងតំបន់ក្រហមទាំង៤សង្កាត់ ទាំងភ្លៀង។

លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប លោក ឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ចេញបទបញ្ជារដាច់ខាត បេីបងប្អូនប្រជាពលរដ្ឋ មិនសហការ ល្មេីសមិនអនុវត្តតាមបម្រាម ត្រូវបង្ខំចិត្តដកហូតមធ្យោបាយធ្វេីដំណេីរទុក រហូតដល់តំបន់ក្រហមត្រូវបានដកចេញ ទេីបឱ្យបងប្អូនប្រជាពលរដ្ឋទៅទទួលមធ្យោបាយធ្វើដំណើរវិញ។

ប្រតិបត្តិការណ៍នេះ លោកឧត្តមសេនីយ៍ត្រី ប្រាក់ សុវណ្ណារត្ន័ ស្នងការរងនគរបាលខេត្ត បានបញ្ជាក់ថា ការចុះល្បាត ដេីម្បីសន្តិសុខ សុវត្ថិភាព ជូនបងប្អូនអោយមានភាពប្រក្រតីឡេីងវិញ មិនថាយប់ថ្ងៃ ភ្លៀង រលឹម នៅតែបន្តគោរពតាមបទបញ្ជារដែលថ្នាក់លេីបានកំណត់ ការពារនៃការរីរាលដាលជំងឺកូវីដ-១៩ ជំងឺឆ្លងកាចសាហាវដែលកំពុងរីករាលដាលក្នុងក្រុងសៀមរាបទាំង ០៤ សង្កាត់ រួមមាន ស្វាយដង្គំ ជ្រាវ គោកចក និងសង្កាត់ស្លក្រាម។

លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមទប់ស្កាត់ និងអនុវត្តឱ្យបាននូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារមាន ពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតបុគ្គល និង៣កុំមាន កុំនៅបន្ទប់បិទជិត កុំនៅកន្លែងកុះករ កុំនៅប៉ះពាល់គ្នា ហើយបើគ្មានភារកិច្ចចាំបាច់ហាមចេញពីផ្ទះដាច់ខាត៕
អត្ថបទ៖ គឿន វេត

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


