ព័ត៌មានជាតិ
ផ្អាកហាងលក់អាហារមួយកន្លែង ក្រោយរកឃើញមិនអនុវត្ដតាមវិធានការរាជរដ្ឋាភិបាល
នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមការងារត្រួតពិនិត្យតាមដានការអនុវត្តវិធានសុវត្តិភាពទេសចរណ៍ខេត្តសៀម ដឹកនាំដោយលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារត្រួតពិនិត្យ បានចុះបិទអាហារដ្ឋានមួយកន្លែង មានឈ្មោះថា ចែ ប៉ូរ ស្ថិតនៅភូមិវត្ដ សង្កាត់សាលាកំរើក ក្រុងសៀមរាប បន្ទាប់ពីរកឃើញថា ការលក់ដូរអាហារមិនអនុវត្ដតាមវិធានការរបស់រាជរដ្ឋាភិបាល ។

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ដ មានប្រសាសន៍ថា កន្លែងលក់អាហារនោះ ត្រូវបានម្ចាស់ហាងលក់អាហារឱ្យភ្ញៀវហូបមិនអនុវត្ដតាមការណែនាំរបស់អាជ្ញាធរ ដូចជាដាក់តុអង្គុយហូបគ្មានរក្សាគម្លាតសុវត្ថិភាព អង្គុយក្នុងបន្ទប់បិទជិត ហើយមានដាក់តុ ដោយមានមនុស្សអង្គុយច្រើននាក់ ពោលការលក់អាហារដល់ភ្ញៀវរបស់គាត់ ខុសពីការណែនាំ ដល់របស់អាជ្ញាធរ ជាពិសេសមិនអនុវត្ដតាមគោលការណ៍ណែណាំរបស់ក្រសួងសុខាភិបាល បើទោះបីក្រុមការងារបានណែនាំរួចហើយក្ដី ។

លោកអភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ទៀតថា អាជ្ញាធរមិនបានហាមឃាត់ការលក់ដូរ ឬការធ្វើអាជីវកម្មរបស់ប្រជាពលរដ្ឋឡើយ ប៉ុន្ដែមុនលក់ដូរឱ្យភ្ញៀវឡើងវិញ ត្រូវមានការអនុញ្ញាតពីក្រុមការងារត្រួតពិនិត្យតាមដានការអនុវត្តវិធានសុវត្តិភាពទេសចរណ៍ខេត្តសៀមរាប ដើម្បីចូលរូមកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ធ្ងន់ធ្ងរបន្ថែមទៀត នៅក្នុងសហគមន៍ ដូចជាការពង្រឹងការអនុវត្តវិធានការនានា និងការធានាប្រក្រតីភាពក្នុងការរស់នៅតាមបែបគន្លងថ្មី នៃបរិបទជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប តែយ៉ាងនេះក្ដីអាជ្ញាធរបានអនុញ្ញាតឲ្យម្ចាស់ហាងអាហារដ្ឋានយីហោចែ ប៉ូរនេះ បើកលក់វេចខ្ចប់ឱ្យភ្ញៀវជាធម្មតាវិញ ក្រោយពេលម្ចាស់ហាងនេះ បានធ្វើកិច្ចសន្យា និងពិន័យជាប្រាក់រួចមក។

គួររំលឹកថា យោងតាមសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តសៀមរាប បានបង្ហាញថា ភោជនីយដ្ឋាន-អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានគ្រប់ប្រភេទ អាចអនុញ្ញាតឱ្យប្រកបអាជីវកម្មរបស់ខ្លួនបានត្រឹមជាលក្ខណៈវេចខ្ចប់តែប៉ុណ្ណោះ ដោយមិនត្រូវអនុញ្ញាតឱ្យអតិថិជនចូលមកទទួលទាន នៅក្នុងបរិវេណអាជីវកម្មដ្ឋានរបស់ខ្លួនឡើយ ហើយកន្លែងអាជីវកម្មទាំងនោះ ត្រូវធានាឱ្យបាននូវការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ពាក់ម៉ាស រក្សាឱ្យបាននូវ គម្លាតសុវត្ថិភាពបុគ្គល និងសង្គម ព្រមទាំងប្រកាន់ភ្ជាប់នូវការធ្វើអនាម័យ ការសម្លាប់មរោគ ការវាស់កម្ដៅ ការស្កេន QR Code “ទប់ស្កាត់កូវីដ” (Stop Covid) និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល អនុវត្តវិធានការ “ពាការពារ និង ៣កុំ” របស់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

តាមសេចក្ដីណែនាំបានបន្ថែមទៀតថា ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និង អាជីវកម្មដ្ឋានគ្រប់ប្រភេទ អាចអនុញ្ញាតឱ្យភ្ញៀវចូលទទួលទានក្នុងបរិវេណអាជីវកម្មរបស់ខ្លួនបាន លុះត្រាតែបានបំពេញ លក្ខខណ្ឌវាយតម្លៃការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងកែសម្រួលហេដ្ឋារចនាសម្ព័ន្ធ របស់ខ្លួនស្របតាមវិធានការសុខាភិបាល និងត្រូវមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច បន្ទាប់ពីក្រុមការងារត្រួតពិនិត្យតាមដានការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ខេត្តសៀមរាប បានចុះពិនិត្យ និងសម្រេច៕
អត្ថបទ៖ គឿនវេត
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


