ព័ត៌មានជាតិ
ចុះបង្ក្រាបទីតាំងខារ៉ាអូខេយីហោ ជីន ជន លួចបើកល្មើសបម្រាម តែឃាត់មិនស្ដាប់នាំគ្នាសម្រុកចេញអស់
កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បានចុះបង្ក្រាបទីតាំងការខារ៉ាអូខេយីហោ ជីន ជន ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សី សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដែលលួចបើកផ្ទុយពីសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឃាត់ខ្លួនមនុស្សជាង១០០នាក់ កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។

ក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចបានឃុំខ្លួនបុគ្គលិកនិងអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងទីតាំងខារ៉ាអូខេនោះជាបណ្ដោះអាសន្ន ដើម្បីមានវិធានការបន្តដោយបានចាក់សោរ និងមានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ យាមកាមទាំងមុខទាំងក្រោយផងដែរ។
រហូតដល់ម៉ោង៣ទាបភ្លឺ ថ្ងៃទី១៥ ខែមិថុនា ស្រាប់តែបុគ្គិលិក និងអ្នកដែលជាប់ឃុំខាងក្នុងមានការជ្រួលច្របល់ លែងស្ដាប់សមត្ថកិច្ច លែងខ្លាចដំបងឆក់ ក៏នាំគ្នាគាស់ទ្វារសម្រុកចេញបាត់អស់៕
អត្ថបទ ៖ សុខា







-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១៥ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


