Connect with us

ព័ត៌មានជាតិ

នគរបាល​ក្រុងព្រះសីហនុ ធ្វើ​ការ​ពិន័យ​អន្តរការណ៍​ចំពោះ​បុគ្គល​៣​នាក់ ដែល​មិន​អនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស

បានផុស

នៅ

ព្រះសីហនុ ៖ យោងតាម​អនុក្រឹត្យ​លេខ ៣៧ អនក្រ​.​បក ស្តីពី​វិធាន ការ​សុខាភិបាល​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ត្រង់​មាត្រា ១៩ បាន​កំណត់​ថា «​ត្រូវ​ពិន័យ​អន្តរការណ៍​ពី ២០០.០០០ (​ពីរ​សែន​) រៀល ទៅ ១.០០០.០០០ (​មួយ​លាន​) រៀល ចំពោះ​បុគ្គល​ដែល​មិន​អនុវត្ត​នូវ​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព និង​ត្រូវ​ពិន័យ​អន្តរការណ៍​ពី ១.០០០.០០០ (​មួយ​លាន​)​រៀល ទៅ ៥.០០០.០០០ (​ប្រាំ​លាន​) រៀល ចំពោះ​អ្នកទទួលខុសត្រូវ​រៀបចំ​ការជួបជុំ​មនុស្ស ឬ​សកម្មភាព​សង្គម​ដទៃទៀត​ដែល​មិន​គោរព​វិធានការ​គម្លាត​សុវត្ថិភាព​»​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​ណែនាំ​អ្នក​នៅ​ជុំ​វិញខ្លួន​ឲ្យ​អនុវត្ត​នូវ​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ដើម្បី​បាន​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។

ចំពោះ​ជន​ដែល​ប៉ុនប៉ង និង​បំផ្លាញ​សុខភាព​សាធារណៈ​របស់​ជាតិ យើង​ត្រូវ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​បំផុត និង​គ្មាន​ការលើកលែង​ឡើយ​។

រដ្ឋបាល​ខេត្ត​ព្រះសីហនុ សូមក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចូលរួម​សហការ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល និង​វិធានការ ៣​កុំ ៣​ការពារ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នៅក្នុង​សហគមន៍​៕

ដោយ ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម