ព័ត៌មានជាតិ
ជំពាក់ ៦០០០ ដុល្លារ ប្តឹងរឹបអូសដីបាន ៦ ហិកតា ថែមចង់ប្តឹងរឹបអូសផ្ទះទៀត ត្រូវតុលាការចេញសាលក្រមសម្រេច
នៅរសៀលថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២០ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍រាជធានី បានប្រកាសសាលដីកា ដោយបានសម្រេចប្រគល់ដី និងផ្ទះ នៅភូមិ រាំងកេសី ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ជូនទៅឈ្មោះ យូ ធារ៉ា និងប្រពន្ធឈ្មោះ បូរ សុភី គ្រប់គ្រងជាម្ចាស់កម្មសិទ្ធិវិញ។
តុលាការក៏បានបង្គាប់ឲ្យលោកសាត គីមសាន ស្នងការខេត្តបាត់ដំបង និង ប្រពន្ធ សងជំងឺចិត្តដល់ឈ្មោះ យូ ធារ៉ា និង ប្រពន្ធ ចំនួន ៤ លានរៀល។

គួរបញ្ជាក់ថា នៅឆ្នាំ ២០០៨ ឈ្មោះយូ ធារ៉ា និង ប្រពន្ធឈ្មោះ បូរ សុភី បានមានរឿងក្ដីប្ដឹងផ្ដល់ជាមួយលោក សាត គីមសាន និង ប្រពន្ធ អស់រយៈពេលជាង ១០ ឆ្នាំ ដែលរឿងក្ដីនោះគឺផ្ដើមចេញពីការខ្ចីលុយចងការប្រាក់ចំនួន ៦០០០ ដុល្លារ ។ ក្រោយមកជងរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធរកស៊ីខាត អត់មានលទ្ធភាពសងក៏បានប្រគល់ដីស្រែចំនួន ៤ ហិកតា ដល់លោក សាត គីមសាន និង ប្រពន្ធ ដេីម្បីទូទាត់បំណុល។ ប៉ុន្តែដីស្រែ ៤ ហិកតា នៅក្នុងស្រុកសង្កែ នៅតែមិនគ្រប់តម្លៃ ៦០០០ ដុល្លារ គឺនៅសល់ប្រាក់ ១៣០០ ដុល្លារ ទៀតទេីបគ្រប់ ។
ពេលវេលាចេះតែអូសបន្លាយលុយនៅសល់ ១៣០០ ដុល្លារ បានកេីនការប្រាក់រហូតដល់ ១៣០០០ ដុល្លារ ហេីយលោក សាត គីមសាន និងប្រពន្ធ ក៏ប្ដឹងទាមទាររឹបអូសយកដី និង ផ្ទះ នៅភូមិ រាំងកេសី ឃុំ រាំងកេសី ស្រុក សង្កែ ខេត្ត បាត់ដំបង ដែលជនរងគ្រោះកំពុងរស់នៅ រហូតដល់មានការប្ដឹងជាបទល្មើសព្រហ្មទណ្ឌ ចាប់ដាក់ពន្ធនាគារអស់រយៈពេល ៧ ខែ ។ សាលាដំបូងខេត្តបាត់ដំបង បានកាត់ក្ដីរឹបអូសដកហូតដី និង ផ្ទះ របស់ប្អូនទាំងពីរនាក់ប្រគល់អោយលោក សាត គីមសាន និង ប្រពន្ធ ។ ដោយសារមិនសុខចិត្ត ជនរងគ្រោះទាំងពីរក៏ប្ដឹងមកតុលាការជាន់ខ្ពស់ និង បានមកសុំជំនួយផ្លូវច្បាប់ពី ឯកឧត្ដម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ រហូតទទួលបានយុត្តិធម៌។
សាលាឧទ្ធរណ៍បង្គាប់ឲ្យលោកឧត្ដមសេនីយ៍ សាត គីមសាន ស្នងការខេត្តបាត់ដំបង ប្រគល់ដី និងផ្ទះ និងសងជំងឺចិត្តដល់ជនរងគ្រោះថែម ៤ លានរៀល៕
ប្រភព៖ ផែង វណ្ណៈ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


