ព័ត៌មានជាតិ
អ្នកសារព័ត៌មានគ្មានលិខិតបញ្ជាក់ពីក្រសួងមិនអាចធ្វើដំណើរក្នុងតំបន់ក្រហម
ក្រសួងព័ត៌មានបានចេញសេចនៅថ្ងៃទី ៣០ ខែមេសានេះ បានចេញសេចក្តីណែនាំមួយ ស្តីពីការធ្វើដំណើររបស់អ្នកសារព័ត៌មានអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល។
ក្រសួងព័ត៌មានបានបញ្ជាក់ថាខ្លួនបានបន្តសុពលភាពលិខិតអនុញ្ញាតធ្វើដំណើរជូនអ្នកសារព័ត៌មានជាតិ និងបរទេស ដើម្បីសម្រួលក្នុងការធ្វើដំណើរទៅបំពេញការងារក្នុងអង្គភាពរបស់ខ្លួនក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល។

ក្រសួងព័ត៌មានបញ្ជាក់ថា ចំពោះតំបន់ក្រហម គឺត្រូវហាមឃាត់មិនឱ្យធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួនឡើយ រួមទាំងអ្នកសារព័ត៌មានផងដែរ លើកលែងតែអង្គភាពសារព័ត៌មាននោះ ជាក្រុមការងាររបស់អង្គភាពអនុវត្តវិធានការបិទខ្ទប់របស់ក្រសួងព័ត៌មាន និងអង្គភាពដែលមានលិខិតបង្គាប់ការរបស់ក្រសួងព័ត៌មាន ទើបអាចធ្វើដំណើរក្នុងតំបន់ក្រហមបាន។
រីឯតំបន់លឿងទុំ ការធ្វើដំណើររបស់អ្នកសារព័ត៌មានដោយមានភ្ជាប់ជាមួយនូវឯកសារ បញ្ជាក់អំពីអត្តសញ្ញាណ និងការងារ ព្រមទាំងមានលិខិតអនុញ្ញាត សម្រាប់ការធ្វើដំណើរពីក្រសួងព័ត៌មាន និងត្រូវកាត់បន្ថយចំនួនបុគ្គលិកដែលត្រូវធ្វើដំណើរ មកត្រឹមកម្រិតអប្បរមា។

ការធ្វើដំណើរត្រូវគោរពអនុវត្តតាមបម្រាមគោចរ ដោយផ្អាកជាបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរ និងរាល់សកម្មភាពការងារ នៅចន្លោះម៉ោង ២០ ដល់ម៉ោង ៥ លើកលែងតែករណីចាំបាច់ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
ដោយឡែកចំពោះតំបន់លឿង ការធ្វើចរាចរណ៍គ្រប់ប្រភេទត្រូវបានអនុញ្ញាត ប៉ុន្តែត្រូវគោរពតាមវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ហើយត្រូវគោរពអនុវត្តតាមបម្រាមគោចរម៉ោង ២០ ដល់ម៉ោង ៥ លើកលែងតែករណីចាំបាច់ដោយមានការអនុញ្ញាតពីអាជ្ញាធរសមត្ថកិច្ចដូចគ្នា៕


អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស