Connect with us

ព័ត៌មានជាតិ

ពលរដ្ឋឃុំកំពង់ចាម សាមគ្គីគ្នា​ជួសជុលស្ពានឈើមួយកន្លែង ងាយ​បង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ

បានផុស

នៅ

ពលរដ្ឋនៅភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ថ្មីៗនេះ បានសហការសាមគ្គីគ្នាទាំងថវិកា និងកម្លាំងដើម្បីជួសជុលស្ដារស្ថានភាពស្ពានឈើមួយកន្លែង ដែលមានសភាពចាស់ទ្រុឌទ្រោមខ្លាំង និងបានបង្កគ្រោះថ្នាក់ចរាចរណ៍​ជាច្រើនលើកច្រើនសារដល់អ្នកធ្វើដំណើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានភាពស្ពានឈើខាងលើនេះនាពេលកន្លងមក ត្រូវបានពលរដ្ឋលើកឡើងជារឿយៗអំពីបញ្ហាសុវត្តិភាពនៅពេលធ្វើដំណើរ និងការដឹកជញ្ជូនកសិផល​និង​ទំនិញផ្សេងៗ ដោយសារស្ថានភាពស្ពានទាំងនោះចាស់ទ្រុឌទ្រោមខ្លាំង ក្នុងនោះរួមមាន ស្ពានអូរគ្រួត ស្ពានទន្សោងធ្លាក់ ស្ពានប្រិយ និងស្ពានអាជេន ដែលស្ថិតក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ​។

តាមការឱ្យដឹងពីលោក ឡេង ផល្លែន តំណាងពលរដ្ឋនៅភូមិអាជេនបានឱ្យដឹងថា ការជួសជលស្ពានខាងលើ គឺធ្វើឡើងមានរយៈពេល ២ ថ្ងៃពេញ ដោយមានសហការរវាងគណៈកម្មការវត្តអាជេន ប្រជាពលរដ្ឋ និងអាជ្ញាធរក្នុងមូលដ្ឋាន ក្រោមការឯកភាពពីលោកមេឃុំកំពង់ចាម ដោយមានរូបលោកជាអ្នកដឹកនាំធ្វើផ្ទាល់។

ពាក់ព័ន្ធបញ្ហាស្ពានទ្រុឌទ្រោមនេះ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះធ្លាប់បានទៅបង្ហាញទីតាំងក្រុមការងារខួងដីពិសោធន៍គ្រឹះ​ស្ពាន សម្រាប់សាងសង់ស្ពានបេតុងកាលដើមឆ្នាំ២០២៤ ក្នុងនោះក៏មានស្ពានអូរប្រីយ៍ និងស្ពានអូរទន្សោងធ្លាក់នេះដែរ ប៉ុន្ដែគេសង្កេតឃើញថា រហូតមកដល់ពាក់កណ្ដាលឆ្នាំ២០២៦ ប្រជាពលរដ្ឋនៅពុំទាន់ឃើញគម្រោងសាងសង់ស្ពានថ្មី និងនៅ​បន្តប្រើប្រាស់ស្ពានចាស់ ដែលមានភាពទ្រុឌទ្រោម​អាចមានគ្រោះថ្នាក់គ្រប់ពេលវេលា៕

អត្ថបទ ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម