ព័ត៌មានជាតិ
រកឃើញអ្នកបើកបររថយន្តដឹកទំនិញ ក្រុមហ៊ុនវីរៈប៊ុនថាំ ផ្ទុកវីរុសកូវីដ-១៩
ប៉ៃលិន៖ អ្នកបើកបររថយន្តដឹកទំនិញ របស់ក្រុមហ៊ុនវីរៈប៊ុនថាំម្នាក់ បានផ្ទុកវីរុសកូវីដ-១៩ បន្ទាប់ពីឈប់ធ្វើតេស្ត នៅចំណុចគោលដៅឈរជើង ត្រួតពិនិត្យសុខភាពរកមេរោគ COVID-19 ព្រំប្រទល់ បាត់ដំបង-ប៉ៃលិន របស់សមត្ថកិច្ច និងមន្ត្រីសុខាភិបាល ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ។

តាមប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា អ្នកបើកបររថយន្តដឹកទំនិញ របស់ក្រុមហ៊ុនវីរៈប៊ុនថាំ ដែលតេស្តរកឃើញវិជ្ជមាន កូវីដ-១៩ ឈ្មោះ ហោ ផានិត ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបុគ្គលរូបនេះ បានធ្វើដំណើរ មកពីក្រុងប៉ោយប៉ែត ។

ប្រភពព័ត៌មានបានបន្តថា មុនពេលមកគោលដៅឈរជើង ត្រួតពិនិត្យសុខភាពរកមេរោគ COVID-19 ព្រំប្រទល់ បាត់ដំបង-ប៉ៃលិន របស់សមត្ថកិច្ច និងមន្ត្រីសុខាភិបាល បុគ្គលរូបនេះបានឈប់នៅសាខាក្រុមហ៊ុនវីរៈប៊ុនថាំ ស្រុកម៉ាឡៃ ដើម្បីទម្លាក់អីវ៉ាន់ ដោយក្រុមហ៊ុន បានបាញ់ថ្នាំសម្លាប់មេរោគ លើរថយន្ត និងទំនិញ។ បន្ទាប់មកក៏បន្តដំណើរ មកឈប់ទម្លាក់អីវ៉ាន់នៅសាខាក្រុមហ៊ុនស្រុកសំពៅលូន ឈប់ទម្លាក់អីវ៉ាន់នៅសាខាក្រុមហ៊ុនវីរៈប៊ុនថាំកាប៊ីន ឈប់ទម្លាក់អីវ៉ាន់នៅសាខាក្រុមហ៊ុនវីរៈប៊ុនថាំឡែម ខេត្តបាត់ដំបង ផងដែរ។

ប្រភពព័ត៌មាន ឱ្យដឹងទៀតថា ក្រោមពីឈប់ទម្លាក់អីវ៉ាន់នៅឡែមរួច ក៏បន្តដំណើរមកដល់គោលឈរជើងត្រួតពិនិត្យសុខភាពរកមេរោគ COVID-19ព្រំប្រទល់ បាត់ដំបង-ប៉ៃលិន របស់សមត្ថកិច្ច និងមន្ត្រីសុខាភិបាល ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ក៏ចាប់ផ្តើមធ្វើតេស្ត ពិនិត្យដោយឧបករណ៍តេស្តរហ័ស COVID-19 ក៏រកបានឃើញ បុគ្គលរូបនេះ មានផ្ទុកវីរុសកូវីដ-១៩។

សូមបញ្ជាក់ថា ចំពោះអ្នកបើកបររថយន្តដឹកទំនិញ ក្រុមហ៊ុនវីរៈប៊ុនថាំ ដែលរកឃើញមានផ្ទុកវីរុសកូវីដ-១៩ គឺមិនទាន់ចូលដល់ក្រុងប៉ៃលិន នៅឡើយទេ គឺជាប់ធ្វើតេស្តរកឃើញនៅព្រំប្រទល់ បាត់ដំបង ប៉ៃលិន តែប៉ុណ្ណោះ៕
អត្ថបទ៖ សេង សុវណ្ណារិទ្ធ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


