ព័ត៌មានជាតិ
ស្ត្រីម្នាក់ចេញវីដេអូសុំទោសជាសាធារណៈ ករណីបង្ហោះវីដេអូលើបណ្ដាញសង្គម ថាមានយន្តហោះធ្លាក់នៅស្រុកពេជ្រាដា

ស្ត្រី ម្នាក់វ័យ៣២ឆ្នាំ កាលពីថ្ងៃ២៨ខែមិថុនាកន្លងទៅ បានធ្វើសកម្មភាពថត យន្តហោះបញ្ចេញផ្សែងលើផ្ទៃមេឃ ហើយបង្ហោះលើបណ្ដាញសង្គម ដែលបានភ្ជាប់ជាមួយសំណេរសរសេរមានខ្លឹមសារថា ៖«មានយន្ត ហោះមួយគ្រឿងបានធ្លាក់ នៅស្រុកពេជ្រាដាខេត្តមណ្ឌលគិរី» ក្រោយពីការ វែកញែកនិងតាមដានពីសំណាក់មហាជនយ៉ាងច្រើនសន្ធឹកសន្ធាប់ ភ្លាមនោះ លោក ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរីបានបញ្ជាឱ្យអធិការនគរបាលស្រុកពេជ្រាដា នៅថ្ងៃទី២៩ខែមិថុនា ស្រាវជ្រាវបន្ទាន់ករណីខាងលើនិងឈានទៅដល់ សាកសួរនាំដល់ផ្ទះពលរដ្ឋមួយរូបមានឈ្មោះ ស៊ី ថន ភេទស្រី អាយុ ៣២ឆ្នាំ មានទីលំនៅភូមិឡាំម៉េះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលជាម្ចាស់គណនីហ្វេសប៊ុក។

លោក ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរីបានប្រាប់«កម្ពុជាថ្មី»នៅថ្ងៃទី៣០មិថុនានេះថា ក្រោយការសាកសួរពី កម្លាំងនគរបាលជំនាញ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ« ស៊ីថន មណ្ឌលគិរី» បានអះអាងថា នាងគ្រាន់តែឃើញ យន្តហោះ ហោះនៅលើអាកាស រួចក៏បានថតលេងតាមអ្វីដែលជាកូនក្មេងនៅក្បែរនោះលើកឡើង បង្ហោះលេងដើម្បីកម្សាន្តនៅក្នុងបណ្ដាញសង្គមតែប៉ុណ្ណោះ មិនមានចេតនា បំផុសព័ត៌មានមិនពិត បង្កើតចលាចលនៅក្នុងសង្គមនោះឡើយ។ ដើម្បីកុំឱ្យមានសកម្មភាពបែបនេះបន្តទៅទៀត លោក ជា ចិត្រាស្នងការខេត្ត ក៏បានបញ្ជាឱ្យធ្វើការអប់រំនិងកិច្ចសន្យាបុគ្គលឈ្មោះ ថន ភេទស្រី អាយុ ៣២ឆ្នាំ ជាលាយលក្ខណ៍អក្សរមុខសមត្ថកិច្ច នឹងតម្រូវឱ្យលុបចោលវីដេអូដែលគ្មានប្រភពច្បាស់លាស់ និងតម្រូវចេញវីដេអូបំភ្លឺបកស្រាយសុំទោសជាសាធារណៈ កុំឱ្យអ្នកលេងប្រើប្រាស់បណ្ដាញសង្គមមានការយល់ច្រឡំបន្តទៀតផងដែរ៕
អត្ថបទ ៖ រៀម សុខហេង



-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


